ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចម្ងល់​មិត្ត​អ្នកអាន​៖ ធ្វើ​ការជាប់​រហូតដល់​ភ្លេច​គេង អាច​នឹងមាន​អ្វី​កើត​ឡើងទៅ​?
08, Feb 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នកមាន​ដឹង​ទេ​ថា គួរ​គេង​ប៉ុន្មាន​ម៉ោង​ទៅ​ទើប​ហៅថា​គ្រប់គ្រាន់ និង​ល្អ​ចំពោះ​សុខភាព​? ការ​គេង​លក់​ស្កប់ស្កល់​ដ៏​ល្អ​មួយ​នៅពេល​យប់​ដើរតួនាទី​ដ៏​សំខាន់​សម្រាប់​ប្រព័ន្ធ​ការពារ​រាងកាយ​មនុស្ស​យើង​។ យ៉ាងណាមិញ បើសិនជា​អ្នកធ្វើ​ការជាប់​ដោយ​មិនបាន​គេង​នោះ រាងកាយ​ពិតជា​ពិបាក​ធ្វើការ ហើយ​នឿយហត់​ខ្លាំង​មិន​ខាន​។ តាម​ការសិក្សា​បាន​រកឃើញថា មនុស្ស​ម្នាក់​ដែល​ធ្វើ​ការជាប់​រយៈពេល ៤៨​ម៉ោង​ដោយ​មិនបាន​គេង​សោះ ធ្វើ​ឲ្យ​កោសិកា​គ្រាប់​ឈាមស​ពួកគេ​ថយចុះ ហើយ​វា​ក៏​ជាការ​ដំណាង​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ផងដែរ​។ សំណាង​ដែរ ករណីបែបនេះ​វា​នឹង​ដោះស្រាយ​មក​ល្អ​វិញ​នៅពេល អ្នក​គេង​បាន​គ្រប់គ្រាន់​ឡើងវិញ​។​



​ដូច្នេះ​ចូរ​ព្យាយាម​ធ្វើយ៉ាងណា​ឲ្យ​រាងកាយ​គេង​បាន​គ្រប់គ្រាន់​ជា​ទៀងទាត់​។ ចូរ​បង្កើត​ទម្លាប់​នៃ​ការ​គេង​ពេលយប់​ជាមួយនឹង​ការចាក់​តន្ត្រី និង​ការ​ញ៉ាំ​ទឹកដោះគោ​ក្តៅ​ឧណ្ហៗ​បន្ធូរ​អារម្មណ៍​ជាដើម​។ អ្នក​ក៏​អាច​ប្រើ​វិធី​គេង​ក្នុង​បន្ទប់​ដែល​ងងឹត​រាល់​យប់​បានដែរ​។ ជាទូទៅ ចូរ​កំណត់​ពេលវេលា​គេង​យ៉ាងហោចណាស់​ឲ្យ​បាន ៧ ទៅ​៩​ម៉ោង ជា​រៀងរាល់​យប់​។ បើសិនជា​អ្នក​គេង​មិនបាន​គ្រប់ អ្នកនឹង​ស្ត្រេ​ស​ច្រើន មិនអាច​ធ្វើការ​ងារ​បា​ន ងងុយគេង​ពេល​ថ្ងៃ និង​បំពេញការងារ​មិនបាន​គ្រប់គ្រាន់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com