ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម សម រង្ស៊ី ៖ « ការលាលែង​របស់ខ្ញុំ​នេះ ដើម្បី​ការពារ​គណបក្ស​កុំ​ឲ្យ​ត្រូវគេ​រំលាយ​»
12, Feb 2017 , 5:08 pm        
រូបភាព
​ភ្នំពេញ​៖ កិច្ចប្រជុំ​នៃ​គណៈអចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ទទួលយក​នូវ​ពាក្យ​លាលែង​របស់​ឯកឧត្តម សម រង្ស៊ី ពី​ប្រធាន និង​សមាជិក​នៃ​គណបក្ស​ហើយ​។ តាមរយៈ​វីដេអូ​ឃ្លី​ប​មួយ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ខ្លួន​នៅ​រសៀល​ថ្ងៃទី​១២ កុម្ភៈ​នេះ ឯកឧត្តម សម រង្ស៊ី បាន​បញ្ជាក់ថា មូលហេតុ​ដែល​លោក​លាលែង​ចេញពី​តំណែង​ប្រធាន​បក្ស​នេះ គឺ​ដើម្បី​ការពារ​ផលប្រយោជន៍​គណបក្ស បញ្ចៀស​ហានិភ័យ​ណាមួយ​ដែល​ស្ថិតនៅក្នុង​គោលបំណង​រំលាយ​គណបក្ស​ខ្លួន​នេះ​។​



​សូម​ស្ដាប់​សំឡេង​លោក សម រង្ស៊ី​៖




​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​ឯកឧត្តម សម រង្ស៊ី បានប្រកាស​លាលែង​ពី​ប្រធាន និង​សមាជិកភាព​ពី​គណបក្ស នៅ​ថ្ងៃទី​១១ កុម្ភៈ​នេះ  ​ស្របពេល​ដែល​ដែល​សេចក្តីស្នើច្បាប់ ដែល​មិន​ផ្តល់ឱកាស​ឲ្យ​ទណ្ឌិត មាន​សិទ្ធិ​ធ្វើជា​ប្រធាន​គណបក្សនយោបាយ​ ​ត្រូវបាន​បញ្ជូន​ទៅកាន់​រដ្ឋសភា​។​

​កិច្ចប្រជុំ​នៃ​គណៈអចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បានសម្រេច​ប្រគល់​សិទ្ធិ​ជូន​ឯកឧត្តម កឹម សុខា អនុ​ប្រធាគ​ណ​បក្ស ទទួល​តួនាទី​ជា​ប្រធានស្តីទី​ដើម្បី​ដឹកនាំ​គណបក្ស​រហូតដល់​មានការ​ជ្រើសរើស​ប្រធាន​គណបក្ស​ថ្មី​។ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​បន្ថែមថា ឯកឧត្តម កឹម សុខា នឹង​កាន់​តួនាទី​ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រហូតដល់​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០១៨ ជា​ពេលវេលា​ដែល​គណបក្ស​នឹង​ប្រារព្ធ​ធ្វើ​សមាជ​ជា​ផ្លូវការ​៕


Tag:
 ​សម រង្ស៊ី​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com