ជាតិ
លោក នេ​ត សាវឿន រម្លឹក​នគរបាល​ឲ្យ​លុបបំបាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ​
16, Feb 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អគ្គស្នងការ​នគរបាល​ជាតិ លោក នេ​ត សាវឿន បាន​ក្រើនរម្លឹក​ស្នងការ​នគរ​បាល​ទាំង ២៥ រាជធានី​ខេត្ត​ទាំងអស់ ត្រូវ​រឹតបន្តឹង​ការត្រួតពិនិត្យ និង​លុបបំបាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ​។​



​ថ្លែង​ក្នុង​កិច្ចប្រជុំ​ការពង្រឹង​ការត្រួតពិនិត្យ​ប៉ុស្តិ៍​អនាធិបតេយ្យ នា​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​បានបញ្ជាក់​ស្នងកា​រដ្ឋា​ន​នគរបាល​ទូទាំងប្រទេស ត្រូវ​ត្រួតពិនិត្យ​លុបបំបាត់​ប៉ុស្តិ៍​អនាធិបតេយ្យ ជាពិសេស ប៉ុស្តិ៍​យកលុយ​តាម​ដងផ្លូវ ។​

​លោក​បាន​បន្ត​ណែនាំ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ទាំងអស់ ក្នុង​កិច្ចប្រជុំ​ថ្ងៃទី​១៥ ខែកុម្ភៈ​នេះ ត្រូវ​បែងចែក​កម្លាំង​ចុះ​រឹតបន្តឹង​បទល្មើស​នានា​ឲ្យ​បាន​ត្រឹមត្រូវ និង​ច្បាស់លាស់​។ «​បើ​មាន​កងកម្លាំង​នគរបាល​រូប​ណា​បាន​ប្រព្រឹត្ត​នូវ​អំពើ​ខុសច្បាប់​ត្រូវ​អនុវត្តតាម​នីតិវិធី​ច្បាប់​»​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្រង់​ប្រសាសន៍​លោក នេ​ត សាវឿន​៕


Tag:
 នេ​ត សាវឿន​
  នគរបាល​
© រក្សាសិទ្ធិដោយ thmeythmey.com