ជាតិ
សម្ដេច ហ៊ុន សែន ព្រមាន​មន្ត្រី​NGO ម្នា​ក់ថា កុំ​ឲ្យ​និយាយ​ប៉ះពាល់​រឿង​នយោបាយ​ច្រើនពេក​
06, Mar 2017 , 9:12 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ម្នាក់ កុំ​ឲ្យ​និយាយ​ប៉ះពាល់​ដល់​រឿង​នយោបាយ​ច្រើនពេក​។ ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ សម្ដេច ហ៊ុន សែន បាន​សង្កេតឃើញថា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូបនេះ តែងតែ​បកស្រាយ​បញ្ហានយោបាយ ដើម្បី​រិះគន់​រដ្ឋាភិបាល ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។​



​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ខ្សែ​ទី​២ កំណាត់​ទី​២ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​ក្រុង​ខ្សែ​ទី​២ កំណាត់​ទី​១ សម្ដេច ហ៊ុន សែន បាន​ព្រមាន​មន្ត្រី​រូបនោះ​ថា កុំ​អាង​ខ្លួន​ជាម​ន្ត្រី​សង្គម​ស៊ីវិល​(NGO) ហើយ​ចេះតែ​និយាយ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ ។ ដូច្នេះ​បើសិនជា​មានការឃាត់ខ្លួន អនុវត្ត​តាមច្បាប់​នោះ កុំ​ខឹង​រដ្ឋាភិបាល​។​

​ក្រៅពី​ព្រមាន​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ហើយ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ព្រមាន​ដល់​អ្នកសារព័ត៌មាន​នានា កុំ​ឲ្យ​ចូលរួម​ចុះផ្សាយ​អ្វីដែល​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ ដែល​នាំ​ឲ្យ​មានការ​ប្ដឹងផ្ដល់​ពី​ភាគី​ម្ខាង​ទៀតផង​ដែរ​៕

សូមស្ដាប់ប្រសាសន៍ប្រមុខរដ្ឋាភិបាល៖
 ​

Tag:
 ហ៊ុន សែន​
  NGO
  ​សង្គម​ស៊ីវិល​
© រក្សាសិទ្ធិដោយ thmeythmey.com