អន្តរជាតិ
ឈានដល់​វ័យ​៩៥​ឆ្នាំ​ហើយ ទើប​លោកតា Roman ហ៊ាន​ប្រកាស​ប្រាប់ថា គាត់​ជា Gay
07, Mar 2017 , 8:19 am        
រូបភាព
ដោយ: ធីតា
​អាមេរិក​៖ បុរស​ដែល​បាន​រៀបការ​អស់​រយៈពេល​៦៧​ឆ្នាំ ដោយមាន​កូន​២​នាក់ ចៅ​៥​នាក់ និង​ចៅទួត​១​នាក់ ទៅហើយនោះ ទើប​ហ៊ាន​ទម្លាយ​អាថ៌កំបាំង​ថា គាត់​គឺជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា (Gay)​។ នេះ​ជា​រឿង​សម្ងាត់​ផ្ទាល់​ដែល​គាត់​បាន​លាក់​អស់​រយៈពេល​ជាង​៩​ទស្ស​វត្ត​ន៍​។​



​ក្នុង​បទ​សម្ភាស​តាម Youtube ជាមួយ​លោក Davey Wavey លោកតា Roman ដែល​បច្ចុប្បន្ន​ឆ្លង​ចូល​វ័យ​៩៦​ឆ្នាំ បាន​អះអាងថា គាត់​បានដឹងថា ខ្លួន​គាត់​ជា​បុរស​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា តាំងពី​អាយុ​៥​ឆ្នាំ​មកម្ល៉េះ ប៉ុន្តែ​គាត់​បង្ខំចិត្ត​លាក់​ការសម្ងាត់​នេះ​ជាង​៩០​ឆ្នាំ​។​

​លោកតា Roman បច្ចុប្បន្ន​រស់នៅ​រដ្ឋ​ឡូ​ស​អេ​ន​ជឺ​លែស សហរដ្ឋអាមេរិក បានបញ្ជាក់​ប្រាប់​ក្នុង​បទ​សម្ភាស​កាលពី​ឆ្នាំមុន​ថា បើទោះជា​គាត់​បាន​រៀបការ និង​មានគ្រួសារ​ក៏ដោយ ប៉ុន្តែ​គាត់​មាន​អារម្មណ៍​គាត់​ស្ថិតក្នុង​ពិភព​មួយ​ផ្សេងទៀត​។ លោក​បាន​ពន្យល់ថា​៖ «​ខ្ញុំ​ចង់​ឲ្យ​ពិភពលោក​ដឹង​ពី​រឿង​ពិត​របស់ខ្ញុំ​។ ខ្ញុំ​កើតមក​ដោយមាន​និស្ស័យ​ជាម​នុស្ស​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​...»​។​

​ជាមួយនឹង​វ័យ​ជិត​១០០​ឆ្នាំ​ទៅហើយ លោក Davey សួរថា តើ​លោកតា Roman ចង់បាន​មិត្ត​ប្រុស​ដែរឬទេ​? គាត់​បាន​ឆ្លើយ​ភ្លាមៗ​ថា «​ចង់បាន​»​។ លោកតា​មិនបាន​កំណត់​លក្ខខណ្ឌ​អ្វី​នោះឡើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ លោក​ទទួលស្គាល់ថា លោក​ពិតជា​មិនអាច​រក​ដៃគូ​បានឡើយ បន្ទាប់ពី​ជីវិត​ពិត អារម្មណ៍​ពិត​របស់លោក​បាន​ឆាចោល​អស់​ជាង​៩០​ឆ្នាំ​។​

​បទ​សម្ភាស​មិនបាន​និយាយ​លំអិត​ពី​ភរិយា​របស់​លោកតា Roman នោះឡើយ​។ គេ​មិនដឹងថា ការ​រស់ក្នុង​គ្រួសារ​យ៉ាងណាទេ ជាពិសេស​នៅពេលដែល​ភរិយា​ដឹងថា ប្តី​របស់ខ្លួន​ជា Gay៕

សូមទស្សនាវីដេអូ៖



Tag:
 LGBT
  ស្រឡាញ់​ភេទ​ដូចគ្នា
© រក្សាសិទ្ធិដោយ thmeythmey.com