តារាល្បីៗ
អន្តរជាតិ
ប៉ូលិស​អូស្ត្រាលី​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​ក្លែង​ជា Justin Bieber ពីបទ​រួមភេទ​ជាមួយ​ក្មេង​ជាង​៩០០​លើក​
10, Mar 2017 , 8:39 pm        
រូបភាព
បុរស​ម្នាក់​ដែល​បាន​ក្លែងខ្លួន ដូច​តារាចម្រៀង Justin Beiber ត្រូវបាន​ប៉ូលីស​អូស្ត្រាលី​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៩​មីនា ពាក់ព័ន្ធ​នឹង​ករណី​លួងលោម​អនីតិជន​រួមភេទ​ជាង​៩០០​លើក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC​។​



​មន្ត្រី​ប៉ូលីស​អូស្ត្រាលី បាន​ឲ្យ​ដឹងថា បុរស​ដែល​ត្រូវ​ចាប់ខ្លួន​នេះ មាន​អាយុ​៤២​ឆ្នាំ បាន​ពាក់​ស្បែក​មុខ​ដូច​តារាចម្រៀង Pop សញ្ជាតិ​កាណាដា Justin Beiber រួច​បាន​បង្ហោះ​រូបភាព​នោះ​នៅលើ Online ដើម្បី​បញ្ឆោត​ក្មេងស្រី​យកទៅ​រួមភេទ ខណៈដែល​តារាចម្រៀង Justin Beiber កំពុងធ្វើដំណើរ​កម្សាន្ត​នៅក្នុង​ប្រទេស​អូស្ត្រាលី​នេះ​។

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​ហើយ ប៉ូលិស​ក៏បាន​ស្រាវជ្រាវ​រកឃើញថា បុរស​ដែល​ក្លែងខ្លួន​ជា Justin Beiber នេះ ធ្លាប់បាន​ប្រព្រឹត្ត​បទល្មើស​រួមភេទ​ជាមួយ​កុមារី​អាយុ​ក្រោម​១៦​ឆ្នាំ ចំនួន​៩៣១​ករណី ដោយ​ក្នុងនោះ​មាន​ករណី​រំលោភ​ចំនួន​៣ និង​ករណី​១៥៧​ទៀត ពាក់ព័ន្ធ​នឹង​ការ​រួមភេទ​ជាមួយ​កុមារី​រងគ្រោះ​នៅតាម​បណ្ដា​ប្រទេស​ផ្សេងទៀត ក្រៅពី​ប្រទេស​អូស្ត្រាលី​ផងដែរ​។​

​បើតាម​របាយការណ៍​ស៊ើបអង្កេត​របស់​អាជ្ញាធរ​អន្តរជាតិ​នោះ Justin Beiber ក្លែងក្លាយ​រូបនេះ បានរួម​ភេទ​ជា​អ​និតិ​ជនរងគ្រោះ​ចំនួន​៥០​នាក់ នៅក្នុង​សហរដ្ឋអាមេរិក​, អង់គ្លេស​ចំនួន ២០​នាក់ និង​នៅ​អូស្ត្រាលី​៦​នាក់ ។ ចំណែក​របាយការណ៍​ឆ្នាំ​២០០៧ ក៏បាន​បង្ហាញថា បុរស​វ័យ​៤២​ឆ្នាំនេះ បាន​រំលោភ​កុមារី​ចំនួន​៣​នាក់ និង​ប្រព្រឹត្ត​រូប​ភាពមិន​សមរម្យ​លើ​ក្មេងស្រី​រងគ្រោះ​អាយុ​ក្រោម​១២​ឆ្នាំ​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់​ប៉ូលិស​អូស្ត្រាលី ដែល​បាន​ស្រង់​របាយការណ៍​ពី​ប៉ូលិស​អាមេរិក និង​អាល្លឺម៉ង់ ដែល​បាន​បន្ថែមថា បទល្មើស​រួមភេទ​ជាមួយ​ក្មេងស្រី​របស់​ជនសង្ស័យ​ខាងលើ អាច​នៅមាន​ជាច្រើន​ករណី​ទៀត​។​

​ប៉ូលិស​បាន​បន្តថា បុរស​ខាងលើនេះ បាន​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook និង​Skype ដើម្បី​ទំនាក់ទំនង​បញ្ឆោត​លួងលោម​ក្មេងស្រី យកទៅ​រួមភេទ​។ អធិការ​ស៊ើបអង្កេត​សម្ងាត់​អូស្ត្រាលី បាន​និយាយថា​៖«​ការណ៍​នោះមក​ពី​ក្មេងស្រី​ជាច្រើន​ជឿជាក់ថា រូបគេ​បាន​ទំនាក់​ទំនាក់​ផ្ទាល់​ជាមួយ​មនុស្ស​ល្បី​ពិតមែន​។ ដូច្នេះ​បញ្ហា​នេះ​យើង​ត្រូវការ​ណែនាំ​ឲ្យ​ក្មេងស្រី​ទាំងនោះ ឲ្យ​គិត​សារជាថ្មី​វិញ​អំពី​របៀប​អ្វី ដែល​យើង​ត្រូវ​ប្រើប្រាស់​ចំណេះដឹង​ក្នុងសង្គម និង​អំពី​សុវត្ថិភាព​នៃ​ការប្រើប្រាស់​បណ្ដាញ​Online ទៅដល់​ក្មេងស្រី​ផងដែរ​»​។​

​ករណី​ជនជាប់ចោទ​នេះ នឹងត្រូវ​ប្រឈម​មុខជា​មួយ​តុលាការ​តាមផ្លូវ​ច្បាប់ នៅ​ថ្ងៃទី​០៦ មេសា​ខាងមុខនេះ​៕


Tag:
 Justin Bieber
 ​ អនីតិជន
© រក្សាសិទ្ធិដោយ thmeythmey.com