ជាតិ
សព​សម្តេច សុខ អាន តម្កល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​នៅ​សង្កាត់​បឹងរាំង​
16, Mar 2017 , 11:05 am        
រូបភាព
ដោយ: ថ្មីៗ
​សព​សម្តេច សុខ អាន ត្រូវបាន​តម្កល់​នៅ​គេហដ្ឋាន នៅ​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ដើម្បី​រៀបចំ​ពិធីបុណ្យ​ប្រពៃណី​។ សព​សម្តេច សុខ អាន ត្រូវបាន​ដឹក​ពី​ក្រុង​ប៉េកាំង មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៦​ខែមីនា​។​



​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​សម្រេច​បង្កើត​គ​ណៈ​កម្ម​ការ និង​អនុ​កម្ម​ការរៀបចំ​បុណ្យសព​ដែរ​។ តាម​សេចក្តីសម្រេច លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ជា​ប្រធាន​គណៈកម្មការ​រៀបចំ​បុណ្យសព និង​អនុប្រធាន និង​សមាជិក​ជាច្រើនរូប​ទៀត រាប់​ពី​ព្រះសង្ឃ​នាយករង​ទី​២ នៃ​កម្ពុជា លេខាធិការ​ថេរ​សភា នៃ​កម្ពុជា រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា អភិបាល​រាជធានី​ភ្នំពេញ ដល់​រដ្ឋលេខាធិការ​នៃ​ក្រសួង​មួយចំនួន​ជា  សមាជិក​។

​សម្ដេច សុខ អាន លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បានទទួល​មរណភាព នៅ​ថ្ងៃទី​១៥ មីនា ដោយ​រោគាពាធ នៅក្នុង​មន្ទី​ពេទ្យ​ក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ជន្មាយុ​៦៦​ឆ្នាំ​។   ទីស្តីការគណៈរដ្ឋមន្ត្រី បានដាក់​សំណើ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​សុំ​បុរេប្រទាន​ថវិកា​ចំនួន ៣​ពាន់​លាន​រៀល ស្មើនឹង​៧៥​ម៉ឺន​ដុល្លារ សម្រាប់​ចំណាយ​រៀបចំ​ពិធី​បុណ្យសព​នេះ​៕


Tag:
 សុខ អាន​
© រក្សាសិទ្ធិដោយ thmeythmey.com