អត្ថបទពាណិជ្ជកម្ម
ការតាំង​បង្ហាញ​ផលិតផល​LG នៅក្នុង​ព្រឹត្តិការណ៍ InnoFest Asia 2017
18, Mar 2017 , 10:05 am        
រូបភាព
​ក្រុមហ៊ុន LG Electronics មាន​មោទនភាព​ក្នុង​ការដាក់​បង្ហាញ​ទូរទស្សន៍​ស៊េរី​ថ្មី 2017 របស់ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍ InnoFest Asia​។ ម៉ូ​ដែល​ទូរទស្សន៍​ស៊េរី​ថ្មី​ដែល​បានដាក់​បង្ហាញ​មានដូចជា award-winning OLED TV series និង SUPER UHD TVs ដែល​បំពាក់​ទៅដោយ​បច្ចេកវិជ្ជា​ទំនើប Nano Cell​។ សម្រាប់​ប្រភេទ OLED TV series  មានដូចជា  សេរី (G7), E7, C7 និង B7 ហើយ​ម៉ូ​ដែល​ទាំងអស់នេះ​មាន​អេក្រង់​ច្រើន​ទំហំ​។​

​ទូរទស្សន៍ OLED មកជា​មួយ​រូបភាព  ការ​រចនា​និង​សម្លេង​ល្អ​លើសគេ​
​ភី​កសែ​ល​នីមួយៗ​នៅលើ​អេក្រង់​របស់ LG SIGNATURE OLED TV series W អាច​បើក​បិទ​បាន​ដោយ​ខ្លួន ដែល​ធ្វើអោយ​រូបភាព​មានគុណ​ភាព​ខ្ពស់ ជាមួយ​កម្រិត​ខ្មៅ​ដិត និង​ពន្លឺ​ភ្លឺ​ល្អ​។ LG បាន​បញ្ចូល​នៅ​បច្ចេកវិជ្ជា​អេក្រង់​ទំនើប​ជាមួយនិង​ការ​រចនា​យ៉ាង​ល្អ​ដាច់​គេ​។ LG SIGNATURE OLED TV series W មាន​រូបរាង​ស្តើង​រហូត​ដល់​ទៅ 4mm នៅពេលដែល​យើង​ចាប់​ទៅ​និង​ផ្ទៃ​ជញ្ជាំង​។  បង្កើត​ការ​បំភាន់​ច្រ​លំ​ហាក់បីដូចជា​យើង​សម្លឹងមើល​ចេញពី​បង្អួច​មួយ ខ​ណះ​ពេល​យើង​កំពុង​មើល​វា​។



​អេក្រង់ LCD ដែលមាន​កម្រិត​គុណភាព​ល្អ​សម្រាប់​ពេលបច្ចុប្បន្ន​
Super UHD ជា​ទូរទស្សន៍​ស៊េរី​ទំនើប​ជំនាន់​ទី​បី​របស់​ក្រុមហ៊ុន LG មាន​លក្ខណៈពិសេស​ដែល​បំពាក់​ទៅដោយ​បច្ចេកវិជ្ជា NaNo ដើម្បី​បង្កើត​ឡើងវិញ​នូវ​ពណ៍​ច្បាស់​ដែល​មិនគួរ​ឱ្យ​ជឿ​។    អេក្រង់ NaNo អាចបង្កើត​នូវ​គុណភាព​រូបភាព​គួរឱ្យ​ចាប់អារម្មណ៍ អាច​ស្រូបយក​រលក​ពន្លឺ ដែល​ធ្វើអោយ​ពណ៌​មាន​ភាពស្រស់ស្អាត​បែប​ធម្មជាតិ​។ ពន្លឺ​នេះ​មាន​សមត្ថភាព​ដែល​អាច​អនុញ្ញាតឱ្យ​អេក្រង់ LCD ថ្មី​របស់​LG បញ្ចេញ​ពណ៌​និង​ច្បាស់​។ ឧទាហរណ៍​ពណ៌​ក្រហម​នៅលើ​ទូរទស្សន៍​ធម្មតា​តែងតែមាន​លាយ​ជាមួយ​ពណ៌​ផ្សេងទៀត​ដូចជា​លឿង​ឬ​ទឹកក្រូច​,  បណ្តាលឱ្យ​ពណ៌​ទូរទស្សន៍​មាន​លក្ខណៈ​មិន​ស្អាត ឬ ក៏​ស្រអាប់​មិនល្អ​។ ជាមួយនឹង​បច្ចេកវិជ្ជា NaNo ធ្វើអោយ​ទូរទស្សន៍ LG មាន​ពណ៌​ដិត​ល្អ រក្សាបាន​នៅ​ស្ថេរភាព​ពណ៌​នឹង​ជួយ​កាត់បន្ថយ​បាន​យ៉ាងច្រើន​នៅ​ការប្រែប្រួល​របស់​ពណ៌​ទូរទស្សន៍ និង បញ្ហា​ការ​រិច​រិល​រូបភាព​ណ៌​ផ្សេងទៀត​។​



​ពង្រីក​បាន​នៅ​សមត្ថភាព​របស់ HDR (High dynamic range)
​ទូរទស្សន៍ OLED នឹង SUPER UHD TVs សេរី 2017 របស់​LG ទាំងអស់​បាន​បំពាក់​ទៅដោយ​ប្រព័ន្ធ HDR ដើម្បី​បង្ហាញ​នៅ​ទស្សនីយភាព​យ៉ាង​ត្រ​ចេះ​ត្រចង់ និង​មាន​ស្រមោល​ភ្លឺ​ថ្លា​កាន់តែច្រើន​នៅពេលដែល​យើង​ដំណើរការ HDR​។ ប្រព័ន្ធ HDR អាច​អនុញ្ញាតឱ្យ LG TVs​ដំណើរការ​រូបភាព​តាម​លំដាប​នៃ​ទស្សនីយភាព​នីមួយៗ​។ លើសពីនេះ​ទៀត LG TVs សេរី​ឆ្នាំ 2017 មានការ​គាំទ្រ​ទៅដោយ HDR formats ផ្សេង​ជាច្រើន​ទៀត​ដូចជា Dolby VisionTM HDR10 និង HLG (Hybrid Log Gamma​។ HDR formats នេះ​មាន​មុខងារ​ជួយ​ជំរុញ HDR អោយ​កាន់តែ​ប្រសើរឡើង​នឹងមាន​លក្ខណៈពិសេស ដែល​ដំណើរការ​តាម​ស្ដង់ដារ​ដើម្បី​ជួយ​អោយមាន​ពន្លឺ​ល្អ​។​



​ជំរុញ​បទពិសោធន៍​កាន់តែ​ពិសេស​ជាមួយ webOS
​ស្មា​ត TV ជាមួយនិង​បច្ចេកវិជ្ជា webOS ចុងក្រោយ​អាចជួយ​អោយ​អ្នកប្រើប្រាស់​កាន់តែ​មាន​ភា​ព​ងាយស្រួល និង​កាន់​តែមាន​ភាព​ស្និត​ស្នាល​។ LG webOS 3.5 ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​ទំនើប​ថ្មី​ដែល​ធ្វើអោយ​អ្នកប្រើប្រាស់​កាន់តែ​ងាយស្រួល​គ្រប់គ្រង នឹង​អាច​ដំណើរការ​កាន់តែ​លឿន​ជាង​មុន​នៅពេលដែល​ប្រើ Magic Remote and the new Magic Link feature​។ អ្នកប្រើប្រាស់​អាច​ចូល​ដំណើរការ favorite service របស់​ពួកគេ​ដូចជា Netflix Inc និង Amazon Prime Video ដោយ​គ្រាន់តែ​ចុច​ប៊ូ​តុង hot key តាម​តេ​ឡេ​បញ្ជា​ពី​ចម្ងាយ​ជាការ      ស្រេច​។​



​លោក Brian Kwon ជា​ប្រធាន​ក្រុមហ៊ុន LG អេ​ឡិច​ត្រូ​និ​ច Home Entertainment មានប្រសាសន៍ថា "​យើង​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង​ដែល​បានបង្ហាញ​នូវ​ទូរទស្សន៍​សេរី​ថ្មី​ឆ្នាំ 2017 របស់​យើង​នៅក្នុង​ព្រឹត្តិការណ៍ InnoFest Asia​។ ឆ្នាំនេះ​យើង​នឹង​បន្ត​ពង្រីក​ទីផ្សារ​ទូរទស្សន៍​របស់​យើង​អោយ​កាន់​ធំ​ទូលាយ​។ ជាមួយនិង​ការច្នៃប្រឌិត​ថ្មី​ទាំងអស់​នេះហើយ ដែល​អាចធ្វើអោយ​អតិថិជន​របស់​យើង​អាច​រីករាយ​ជាមួយនឹង​បទពិសោធន៍​នៃ​ការកម្សាន្ត​ក្នុងផ្ទះ​យ៉ាង​រីករាយ​។​





( អត្ថបទ​ពាណិជ្ជកម្ម )

Tag:
 PR & Admin Marketing Officer / G Gear Co.
  Ltd
© រក្សាសិទ្ធិដោយ thmeythmey.com