ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដំណឹង​ល្អ​សម្រាប់​អ្នក​ចូលចិត្ត​ញ៉ាំ​អាហារ​ហឹរៗ​
30, Mar 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ

​អាហារ​ហឹរ​មិនមែនជា​ចំណូលចិត្ត​របស់ខ្ញុំ​ទេ ប៉ុន្តែ​ក៏មាន​មនុស្ស​ជាច្រើន​ចូលចិត្ត​វា​ខ្លាំង​ណាស់ដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ ដោយសារតែ​គ្រឿងផ្សំ​ធ្វើ​ឲ្យ​អាហារ​ទាំងនោះ​ហឹរ​ហើយ​ទើប​ធ្វើ​ឲ្យ​អាហារ​ទា​មង​នេះ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​អ្នក​ទទួលទាន​។ ប្រយោជន៍​ទាំងនោះ​មានដូចជា​៖



​ជួយ​កំចាត់​បញ្ហា​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង​
​ជួយ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​
​បង្ការ​ជំងឺមហារីក​
​ម្ទេស ឬ​ម្ទេស​ប្លោក​មាន​ជីវជាតិ​សំខាន់ៗ​ជាច្រើន​ដូចជា វីតាមីន A និង C ព្រមទាំង​ជាតិ​រ៉ែ ដែល​ជួយ​ឲ្យ​រាងកាយ​កាន់​តែមាន​សុខភាព​ល្អ​
​ការ​ញ៉ាំ​ម្រេច ឬ​ម្ទេស​ត្រូវបាន​កេ​រកឃើញថា​ជា​វិធី​សម្រក​ទម្ងន់​យ៉ាង​ល្អ ព្រោះតែ​ជាតិ​ហឹរ​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​អាហារ​មិនសូវ​បាន​ច្រើន​
​ជួយ​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ល្អ ជាពិសេស​ពេល​កំពុង​តែមាន​បញ្ហា​ស្ត្រេ​ស បាក់​ទឹកចិត្ត និង​ថប់​អារម្មណ៍​តែម្តង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com