អត្ថបទពាណិជ្ជកម្ម
សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ រៀបចំ​ពិធី​បំពាក់​ឯកសណ្ឋាន​ពេទ្យ និង​ការធ្វើ​សច្ចាប្រណិធាន ​សម្រាប់​និស្សិត ចំនួន ៥១៧ នាក់​
01, Apr 2017 , 3:21 pm        
រូបភាព
​កាលពី​ព្រឹក ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧ សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ បានរៀបចំ​ពិធី​បំពាក់​ឯកសណ្ឋាន​ពេទ្យ និង​ការធ្វើ​សច្ចាប្រណិធាន សម្រាប់​និស្សិត​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ចំនួន ៥១៧ នាក់ នៅ​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ដោយមាន​ការចូលរួម​ជា​គណៈអធិបតី​ពី​សំណាក់​សមាជិក​ក្រុមប្រឹក្សាភិបាល សាកលវិទ្យាធិការរង គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ និង​បុគ្គលិក​នៃ​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ផងដែរ ។​

​នេះ​ជា​លើក​ទី​២ ដែល​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ បានរៀបចំ​ពិធី​បំពាក់​ឯកសណ្ឋាន​ពេទ្យ និង​ការធ្វើ​សច្ចាប្រណិធាន សម្រាប់​និស្សិត នៅក្នុង​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។ គួរបញ្ជាក់​ផងដែរ​ក្នុង​ឆ្នាំ ២០១៦ និស្សិត ១១១៥​នាក់​នៅក្នុង​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​បាន​ចូលរួម​ក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នេះ ដោយឡែក​នៅ​ឆ្នាំ ២០១៧ នេះ​និស្សិត​ឆ្នាំ​សិក្សា​មូលដ្ឋាន​ទាំងអស់​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​។​



​គោលបំណង​ដែល​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ប្រារព្ធ​ពិធី​បំពាក់​ឯកសណ្ឋាន​ពេទ្យ និង​ការធ្វើ​សច្ចាប្រណិធាន​នេះ​ឡើង​គឺ​ដើម្បី​៖
•​    ​ជំរុញ​លើកទឹកចិត្ត​ប្អូនៗ ជា​និស្សិត​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ឲ្យ​មានការ​ខិតខំ​សិក្សា​ស្រាវជ្រាវ​ស្វែងរក​ចំណេះដឹង​និង​ជំនាញ​វិជ្ជាជីវ​ពិតប្រាកដ ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ ឥរិយាបថ​ល្អ និង​ការផ្តល់​តម្លៃ​មនុស្សធម៌​
•​    ​ចូលរួម​ដាស់តឿន​ក្រើនរំលឹក​ដល់​ប្អូនៗ​ជា​និស្សិត​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល  ឱ្យ​អនុវត្ត​អាជីព​ពេទ្យ​របស់ខ្លួន​នា​ថ្ងៃ​អនាគត​ប្រកបដោយ​មនសិការ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​
•​    ​មាន​ភាព​មេត្តាធម៌​ទៅលើ​អ្នក​ជម្ងឺ 
•​    ​និង​ចូលរួម​លើក​ដ​ម្កើ​ន​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុង​វិស័យ​សុខាភិបាល​អោយ​កាន់​ប្រសើរឡើង​។​







​ពិធី​បំពាក់​ឯកសណ្ឋាន​ពេទ្យ និង​ការធ្វើ​សច្ចាប្រណិធាន​នេះ ក៏​ជាការ​រួមចំណែក​ថ្មី​មួយទៀត ដល់​ការលើកស្ទួយ​ការ    បណ្តុះបណ្តាល​ក្នុង​វិស័យ​សុខាភិបាល​ផងដែរ​។​
ក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នេះ សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ក៏បាន​ប្រគល់​វិញ្ញាបនបត្រ​ដល់​និស្សិត​ផ្នែក​ទន្តសាស្ត្រ​ជំនា​ន់ទី​១​ចំនួន ៤៥​នាក់​ដែល​បាន​បញ្ចា​ប់​ការសិក្សា​រយៈពេល​៥​ឆ្នាំ​ទទួលបាន​វិញ្ញាបនបត្រ​ថ្នាក់​បរិញ្ញាបត្រ​ទន្តសាស្ត្រ ការប្រគល់​វិ​ញ្ញាប​ន​-  ប​ត្រ​នេះ ដើម្បី​លើកទឹកចិត្ត​ដល់​និស្សិត​ក្នុងការ​សិក្សា និង​អាច​ឲ្យ​និស្សិត​ប្រើប្រាស់​វិញ្ញាបនបត្រ​តាម​ការចាំបាច់​របស់​ពួកគាត់​។ បន្ទាប់មក​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ​ក៏មាន​ពិធី​ចែក​ប័ណ្ណសរសើរ​ជូន​ដល់​និស្សិត​ពូកែ​ប្រចាំឆ្នាំ ចំនួន ១១៥​នាក់ ដែល​មកពី​គ្រប់​មហាវិទ្យាល័យ នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ផងដែរ ។

ការចែកជូន​ប័ណ្ណសរសើរ​នេះ ជាការ​សរសើរ​ចំពោះ​និស្សិត​ដែល​បាន​ខិតខំ​រៀនសូត្រ​កន្លងមក និង​ជាការ​លើកទឹកចិត្ត​ដល់​និស្សិត​ពូកែ ព្រមទាំង​និស្សិត​ទាំងអស់ បន្ត​ការខិតខំ​ប្រឹងប្រែង​លើ​ការរៀនសូត្រ​របស់ខ្លួន​បន្ថែមទៀត ក៏ដូចជា​ចេះ​ចែករម្លែក​ចំណេះដឹង​របស់ខ្លួន​ជាមួយ​មិត្ត​រួម​ជំនាន់ និង​ប្អូនៗ​និស្សិត​ជំនាន់​ក្រោយ ដើម្បី​ចូលរួម​អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​មួយកម្រិត​ទៀត សម្រាប់​ប្រទេស​កម្ពុជា ។​

( អត្ថបទ​ពាណិជ្ជកម្ម )




© រក្សាសិទ្ធិដោយ thmeythmey.com