កីឡាជាតិ
ជាតិ
កីឡាករ ឡៅ ចន្ទ្រា​, សេន ប៊ុន​ថេ​ន​, ម៉ឺន សុភា ប៉ះ​កីឡាករ​បារាំង​នៅ​ព្រឹត្តិការណ៍ Rahu Fight
10, Apr 2017 , 8:19 am        
រូបភាព
ដោយ:
​អ្នកលេង​គុន​ខ្មែរ​ជួរមុខ​បី​រូប​រួមមាន​កីឡាករ ឡៅ ចន្ទ្រា​, សេន ប៊ុន​ថេ​ន និង​កីឡាករ ម៉ឹ​ន សុភា បាន​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​បារាំង​កាលពី​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៧ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Rahu Fight នា​ថ្ងៃទី​១៥ ខែមេសា ខាងមុខនេះ​។ សម្រាប់​ការចូលរួម​នេះដែរ អ្នកលេង​គុន​ខ្មែរ​ទាំង​៣​រូប​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​បារាំង​។



​អ្នក​គុន​ខ្មែរ​មក​ពិ​ក្លិប​កងពលតូច​ឆ័​ត្រ​យោង​៩១១ ឡៅ ចន្ទ្រា ប្អូនបង្កើត​របស់​អតីត​ជើង​ខ្លាំង ឡៅ ស៊ី​ណាត ត្រូវ​តទល់​ជាមួយ​ជើង​ខ្លាំង​សញ្ជាតិ​បារាំង Cellestin Mendes រីឯ ម៉ឺន សុភា ប៉ះ Plennington Lawson ខណៈ​កីឡាករ សេន ប៊ុន​ថេ​ន ជួប Kevin Yabi ក្នុង​ព្រឹត្តិការណ៍ Rahu Fight នៅ​ប្រទេស​បារាំង​នា​ថ្ងៃទី​១៥ ខែមេសា ខាងមុខ​។

​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ​សមាគម​ប្រដាល់​គុន​ខ្មែរ​នៅ​ប្រទេស​បារាំង​មួយ​នេះ អ្នកលេង​គុន​ខ្មែរ​ទាំង​៣​រូប​បាន​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៧៕ 


Tag:
 ប្រដាល់​គុន​ខ្មែរ​
  ឡៅ ចន្ទ្រា​
  សេន ប៊ុន​ថេ​ន​
  ម៉ឺន សុភា
© រក្សាសិទ្ធិដោយ thmeythmey.com