កីឡាអន្តរជាតិ
អន្តរជាតិ
សំឡេងថ្ងូរស្ត្រីម្នាក់ពេលរួមភេទ រំខានដល់ការប្រកួតកីឡាវាយកូនបាល់មួយនៅអាមេរិក
×
សំឡេងថ្ងូររបស់ស្ត្រីម្នាក់ដែលកំពុងរួមភេពស្របពេលមានការប្រកួតវាយកូនបាល់មួយដែលស្ថិតក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកទស្សនាការប្រកួតនេះ និងរំខានដល់កីឡាករទាំងពីរខណៈកំពុងតែប្រកួតដណ្តើមពានរង្វាន់ Sarasota Open។
នាការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ Sarasota Open រវាងកីឡាករ Frances Tiafoe និង Mitchell Krueger នៅក្នុង Florida កាលពីថ្ងៃទី១៨ ខែមេសាកន្លងទៅ គេបានលឺសំឡេងរំខានរបស់ស្ត្រីដែលកំពុងរួមភេទចេញពីផ្ទះល្វែងនៅក្បែរតារាងប្រកួតនោះ។ សំឡេងថ្ងូរនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើល និងអស់សំណើចសម្រាប់ទស្សនិកជនដែលកំពុងទស្សនានៅទីនោះ និងតាមកញ្ចក់ទូរស្សន៍ផងដែរ។
សំឡេងថ្ងូររបស់ស្ត្រីម្នាក់នោះក៏បានរំខានដល់អារម្មណ៍របស់កីឡាករ Tiafoe ផងដែរហើយកីឡាករសញ្ជាតិអាមេរិករូបនេះបានស្រែកទាំងមុខញញឹមតបនឹងសំឡេងនេះវិញថា "It can't be that good!"៕
សូមទស្សនាវីដេអូខាងក្រោម
VIDEO © រក្សាសិទ្ធិដោយ thmeythmey.com