ជាតិ
លោក នេ​ត សាវឿន លោក ខៀវ សុភ័គ លោក សុខ ផល លោក ឯម សំអាន​…​ទទួលបាន​គោរមងារ «​សន្តិ​បណ្ឌិត​»
03, May 2017 , 9:06 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ចំនួន​១៣​រូប ទទួលបាន​គោរមងារ​«​សន្តិ​បណ្ឌិត​» សម្រាប់​ស្នាដៃ​បម្រើ​ជាតិ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មកនេះ​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​



​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា ការ​ផ្តល់នូវ​គោរមងារ​សន្តិ​បណ្ឌិត និង​ការ​ប្រគល់ជូន​នូវ​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ជំនាញ «​ដឹកនាំ​បញ្ជា​កងកម្លាំង​នគរបាលជាតិ​» នេះ គឺជា​គំរូ​នៃ​ការលើកទឹកចិត្ត ដល់​ថ្នាក់ដឹកនាំ​ដែលមាន​សមត្ថភាព បទពិសោធន៍​ក្នុង​ខិតខំ​បម្រើ​សន្តិសុខ សណ្ដាប់ធ្នាប់​ប្រទេសជាតិ ។​

​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ដែល​បានទទួល​សញ្ញាបត្រ «​បណ្ឌិត​កិត្តិយស​» និង​គោរមងារ «​សន្ដិ​បណ្ឌិត​» ទាំង ១៣​រូបនោះ រួមមាន​៖ ទី​១ លោក ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។ ទី​២ លោក តេង សាវង្ស រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។ ទី​៣ លោក អ៊ុក គឹម​លេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​ទី​៤ លោក ឌុល គឿន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។ ទី​៥ លោក នេ​ត សាវឿន អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​ទី​៦ លោក លូ រ៉ា​មីន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។​ទី​៧ លោក ហេង ហាក់ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។ ទី​៨ លោក ចាន់ អ៊ា​ន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​

ទី​៩ លោក ម៉ៅ ប៊ុន​ណារិន អគ្គនាយក នៃ​អគ្គនាយដ្ឋាន ភស្ដុភារ និង​ហិរញ្ញវត្ថុ ។ ទី​១០ លោក សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​។ ទី​១១ លោក ម៉ៅ ច័ន្ទ​តារា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​។ ទី​១២ លោក ខៀវ សុភ័គ នាយខុទ្ទកាល័យ​សម្ដេច​ក្រឡាហោម និង​ទី​១៣ លោក ចាន់ គីម​សេង អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ៕


Tag:
 នេ​ត សាវឿន
 ​ ខៀវ សុភ័គ
 ​ សុខ ផល
  ​ឯម សំអាន
© រក្សាសិទ្ធិដោយ thmeythmey.com