ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ក្រុមជម្រើសជាតិនារីកម្ពុជា ប៉ះ ក្រុមសិង្ហបុរីក្នុងពានរង្វាន់ AFF U15 នៅល្ងាចនេះ
09, May 2017 ,
10:37 am
រូបភាព
×
ដោយ:
ក្រុមបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម១៥ឆ្នាំកម្ពុជា(U15)ត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិសិង្ហបុរីក្នុងវគ្គសន្សំពូល B នៃពានរង្វាន់ AFF U15 Girl Championship 2017 នៅកីឡដ្ឋាន KM១៦ ក្នុងប្រទេសឡាវ នាល្ងាចនេះ។
នាវេលាម៉ោង៦:៣០នាទីថ្ងៃទី៩ ខែឧសភា នេះ ក្រុមជម្រើសជាតិនារីអាយុក្រោម១៥ឆ្នាំកម្ពុជា ត្រូវប្រជែងជាមួយក្រុមជម្រើសជាតិនារីអាយុក្រោម១៥ឆ្នាំសិង្ហបុរី នៅលើទឹកដីនៃកីឡដ្ឋាន KM១៦ ក្នុងប្រទេសឡាវ។ នេះជាជំនួបបើកឆាកវគ្គសន្សំពិន្ទុពូល B នៃពានរង្វាន AFF U15 Girl Championship 2017 របស់ក្រុម U15 កម្ពុជា មុនជួបជាបន្តបន្ទាប់ជាមួយហ្វីលីពីន នៅថ្ងៃទី១១ ខែឧសភា និងឥណ្ឌូនេស៊ី នៅថ្ងៃទី១៣ ខែឧសភា ដែលជាជំនួបចុងក្រោយនៃវគ្គសន្សំពិន្ទុពូល B។
ជាមួយគ្នានេះ ក្រុមជម្រើសជាតិនារីអាយុក្រោម១៥ឆ្នាំហ្វីលីពីន ត្រូវតទល់ជាមួយក្រុមជម្រើសជាតិអាយុក្រោម១៥ឥណ្ឌូនេស៊ី នាវេលាម៉ោង៤រសៀលនេះ ក្នុងវគ្គសន្សំពិន្ទុពូល B នៃពានរង្វាន់ AFF U15 Girl Championship 2017 នៅកីឡដ្ឋាន KM១៦ នេះផងដែរ។ គួរបញ្ជាក់ថា ការប្រកួតវគ្គសន្សំពិន្ទុពូល A កាលពីម្សិលមិញ ក្រុមមីយ៉ាន់ម៉ាបានយកឈ្នះក្រុមម្ចាស់ផ្ទះឡាវក្នុងលទ្ធផល ២-១ ខណៈក្រុមថៃ បានយកឈ្នះក្រុមវៀតណាមក្នុងលទ្ធផល ១-០៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បាល់ទាត់
U15 កម្ពុជា
AFF U15 Girl
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
6 ថ្ងៃ
«ប្រទានកម្ម»មានន័យដូចម្តេច?
7 ម៉ោង
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
1 សប្តាហ៍
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
1 ថ្ងៃ
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម