ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
សមាគមនិស្សិត CAM-ASEAN ជ្រើសរើសប្រធានអណត្តិទីមួយ
11, May 2017 ,
9:17 am
រូបភាព
×
ដោយ:
ភ្នំពេញ៖កាលពីថ្មីៗ វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ានបានរៀបចំបង្កើតសមាគមនិស្សិតកម្ពុជា-អាស៊ាន ដែលហៅជាភាសាអង់គ្លេសថា CAM-ASEAN Student Union(CASUដែលក្នុងសមាគមនិស្សិតនេះមានកម្មវិធីធំៗចំនួនពីរ គឺកម្មវិធី អភិវឌ្ឍសម្ថភាពនិស្សិត និងកម្មវិធីអភិវឌ្ឍសហគមន៏។ កម្មវិធីទាំងពីនេះគឺជាកម្មវិធី ដែលនឹងត្រូវដឹកនាំដោយក្រុមសិស្ស CAM-ASEASN ដោយផ្ទាល់តែម្តង។
ការបង្កើតសមាគមនេះគឺធ្វើឡើងតាមរយៈ ការបោះឆ្នោតពីសិស្សានុសិស្សនៃវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន ក្នុងគោលបំណងដើម្បីជួយដល់ការសិក្សារបស់សិស្សិនិស្សិតឲ្យប្រកបទៅដោយប្រសិទ្ធភាព និងជួយដល់ សហគមក្រីក្រមួយចំនួនក្នុងប្រទេសកម្ពុជា។
និស្សិត ជា សុដ្ឋារិទ្ធិ ដែលជាប្រធានទើបតែជាប់ឆ្នោតយល់ឃើញថា ការបោះឆ្នោតនេះបាន ប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌ ដោយសារតែបេក្ខជននិមួយៗមានពេលវេលាធ្វើ យុទ្ធនាការសើ្មៗគ្នាមានការរាប់សន្លឹកឆ្នោតភ្លាមៗក្រោយពេលបញ្ចប់ម៉ោងបោះឆ្នោតហើយ បេក្ខជនទាំងអស់ក៏បានចូលរួមមើលការរាប់សន្លឹកឆ្នោតដោយផ្ទាល់ផងដែរ។
សុដ្ឋារិទ្ធិ បានបន្តថា លោក មានការបារម្មណ៍ជាខ្លាំងមុខការបោះឆ្នោតដោយសារតែបេក្ខជនទាំងអស់ សុទ្ធតែមានសមត្ថភាពរៀងៗខ្លួន។ក្រោយពេល ត្រូវបាន និស្សិតដ៏ទៃផ្តល់សេចក្តីទុកចិត្ត ដោយបោះឆ្នោតឲ្យក្លាយជាប្រធានសមាគម សុដ្ឋារិទ្ធិ ប្តេចជ្ញាថានិងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពខ្លួនដើម្បីបំរើសិស្សនិស្សិតដ៏ទៃទៀត។ លោក សង្ឃឹមថាសិស្ស និស្សិតនិងនៅតែបន្តគាំទ្រ និងចូររួមយ៉ាងសរស្រាក់សរស្រាំក្នុងសកម្មភាពផ្សេងៗរបស់សមាគម។
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
4 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
5 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
6 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
1 សប្តាហ៍
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
22 ម៉ោង
អត្ថបទពេញនិយមបន្ថែម