ជាតិ
រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​មួយ ចំណាយ​ថវិកា​៤​លាន​ដុល្លារ សាងសង់​ពន្ធនាគារ​ប​ង់​ថ្លៃ​សេវា​ថែទាំ​សុខភាព
12, May 2017 , 8:39 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល បាន​សហការ​ជាមួយ​ក្រុមហ៊ុន គន្ធ​រី​ខុន ហូល​ឌី​ង ដែល​បាន​វិនិយោគ​លើ​ការសាងសង់​អគារ​ស្នាក់នៅ និង​អប់រំ​កែប្រែ​អ្នកប្រើប្រាស់​គ្រឿងញៀន ដោយមាន​ផ្ដល់​សេវា​ថែទាំ​សុខភាព សម្រាប់​ជន​ជាប់ទោស​ទាំងឡាយណា ដែលមាន​លទ្ធភាព​បង់ថ្លៃ​សេវា​ដោយ​ស្ម័គ្រចិត្ត​។​



​ថ្លែង​ក្នុង​ពិធី​បញ្ចុះ​បឋម​សីមា​សាងសង់​អគារ​ពន្ធនាគារ​ថ្មី​នេះ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ប៉ាវ ហមផាន បាន​ឲ្យ​ថា ពន្ធនាគារ​បង់ថ្លៃ​សេវា​នេះ គឺជា​ផ្នែក​មួយ​នៃ​ការលើកកម្ពស់​មុខងារ​អប់រំ​កែប្រែ​របស់​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ដើម្បី​ឆ្លើយតប​នឹង​យុទ្ធសាស្ត្រ​កំណែទម្រង់​នៃ​ការគ្រប់គ្រង​ពន្ធនាគារ​របស់​រាជរ​ដ្ឋា​ភិ​បាល​។

​បើតាម​លោក ប៉ាវ ហមផាន បន្ថែមថា អគារ​ពន្ធនាគារ​ថ្មី​នេះ មាន​ផ្តល់​សេវាកម្ម​ថែទាំ​សុខភាព​ដូចជា សេវាកម្ម​អគារ​ស្នាក់នៅ​សម្រាប់​ជន​ជាប់ឃុំ ,​សេវាកម្ម​សុខាភិបាល​ស​ម្រា​ប់​ជន​ជាប់ឃុំ និង​សេវា​ផ្តាច់​គ្រឿងញៀន ,​សេវាកម្ម​ផ្គត់ផ្គង់​អាហារ និង​សម្ភារៈ​ជាដើម​។​

​គម្រោង​សាងសង់​ពន្ធនាគារ​ផ្ដល់​សេវា​កម្មនេះ នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៨​ខាងមុខនេះ  ក្នុង​ទំហំ​វិនិយោគ​ជាង ៤​លាន ដុល្លារ​សហរដ្ឋអាមេរិក លើ​ផ្ទៃដី​ទំហំ​ជាង ១​ហិ​ក​កា  ស្ថិតក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​១​។ អគារ​ពន្ធនាគារ​ថ្មី​នេះ​អាច​ផ្ទុក​អ្នក​ជាប់ពន្ធនាគារ​ចំនួន​១,២០០​នាក់​។ នេះ​ជាការ​បញ្ជាក់​របស់លោក យ៉ាវ ចេង​មិញ អគ្គនាយករង​ក្រុមហ៊ុន គន្ធ​រី​ខុន​ហូល​ឌី​ង​៕

​ប្រភព​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​


Tag:
 ​ពន្ធនាគារ​
  រដ្ឋាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com