ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ស្តង់ដារ​យានដ្ឋាន​ជួសជុល​រថយន្ត​តាម​ខេត្ត​នៅ​កម្ពុជា​នៅមានកម្រិត​
29, May 2017 , 8:59 pm        
រូបភាព
​យានដ្ឋាន​ជួសជុល​រថយន្ត​នៅ​ទីក្រុង​ភាគច្រើន អាច​បើក​ដំណើរការបាន​ដោយ​អាស្រ័យ​លើ​ប្រសិទ្ធភាព​នៃ​ការជួលជុល ទីតាំង​មាន​ល្អ​សមរម្យ មាន​ឧបករណ៍ និង​គ្រឿងបន្លាស់​រថយន្ត​គ្រប់គ្រាន់​។  ប៉ុន្តែ​បើ​និយាយ​ពី​យានដ្ឋាន​ជួសជុល​រថយន្ត​នៅតាម​ខេត្ត​វិញ មិន​ដូច្នេះ​ឡើយ ពោលគឺ​រឹតតែ​នៅ​ឆ្ងាយ​ពី​ពាក្យ​ស្តង់ដារ​ទៅទៀត​។​



​ជាក់ស្តែង យានដ្ឋាន​ជួសជុល​រថយន្ត​មួយ ក្នុង​ខេត្តកំពង់ស្ពឺ ដែល​នាយ​យ៉ាន បាន​ទៅដល់ មានតែ​ដំបូល និង​មិនសូវមាន​គ្រឿងបន្លាស់​រថយន្ត​ថ្មី​នោះទេ​។ ទ្រុងរ​យន្ត​ធំៗ​ដែល​ត្រូវ​ជួសជុល​ខ្លះ ត្រូវ​ទុកចោល​រាយប៉ាយ​ក្នុង​យានដ្ឋាន និង​ខ្លះ​ទុកចោល​រហូតដល់​មាន​ស្មៅ​ដុះ​ផង​។​

​នាយ យ៉ាន បាន​ជួប​សម្ភាសន៍​ជាមួយ លោក មិញ តង់ ជាង​ជួសជុល​រថយន្ត​នៅ​យានដ្ឋាន​នេះ​។ ជាង​ជួសជុល​រូបនេះ បញ្ជាក់ថា​ភាគច្រើន​គាត់ ជួសជុល​គ្រឿង​រថយន្ត​ដែល​ខូច ជាជាង​ដូរ​គ្រឿងបន្លាស់​ថ្មី ព្រោះ​ទីនេះ​មិនសូវមាន​គ្រឿងបន្លាស់ និង​ត្រូវ​ទិញ​ពី​ភ្នំពេញ ប្រសិនបើ​ត្រូវ​ប្តូរ​គ្រឿងបន្លាស់​ថ្មី​។

​លោក មិញ តង់ ដែល​ចេះ​ជួសជុល​រថយន្ត​ពី​មេជាង​របស់ខ្លួន​រូបនេះ ឲ្យ​ដឹង​ទៀតថា ការងារ​ជួសជុល​រថយន្ត​របស់​គាត់​មិនសូវ​ជាប់លាប់​ឡើយ ពេលខ្លះ​ត្រូវ​ផ្អាក​ការងារ ព្រោះតែ​គ្មាន​រថយន្ត​ជួសជុល ឬ​មាន​ភក់​ច្រើន​ក្នុង​យាន្ត​ដ្ឋា​ន នៅ​រដូវវស្សា​។

​សូម​អញ្ជើញ​ស្តាប់ បទសម្ភាសន៍​រវាង​នាយ​យ៉ាន និង លោក មិញ តង់ ដូចតទៅ​៖










Tag:
 រថយន្ត​
 ​ យានដ្ឋាន​
 ​ ស្តង់ដារ​
© រក្សាសិទ្ធិដោយ thmeythmey.com