កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា សង្ឃឹម​អ្នកគាំទ្រ​មិន​បង្ក​អំពើហិង្សា​ផ្សេងៗ​ពេល​មក​គាំទ្រ​បាល់ទាត់​នៅ​ថ្ងៃស្អែក​
07, Jun 2017 , 1:52 pm        
រូបភាព
ដោយ:
​ខ្សែប្រយុទ្ធ​វ័យក្មេង​ដ៏​មាន​ប្រជាប្រិយភាព​របស់​កម្ពុជា ចាន់ វឌ្ឍនាកា បាន​ផ្ញើ​សារ​ដល់​អ្នកគាំទ្រ​កុំ​ឲ្យ​បង្ក​អំពើ​មិន​គប្បី​ក្នុងអំឡុងពេល​មក​គាំទ្រ​ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ឥណ្ឌូនេស៊ី​នា​ល្ងាច​ថ្ងៃទី​៨ ខែមិថុនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ វឌ្ឍនាកា រំពឹង​មានការ​ចូលរួម​ច្រើន​ពី​អ្នកគាំទ្រ​ក្នុងជំនួប​ដ៏​ជក់ចិត្ត​មួយ​នេះ​។



​ខ្សែប្រយុទ្ធ​វ័យក្មេង​របស់​ក្លិប​ក្របខណ្ឌ​លី​ក​លំដាប់​ទី​៣ Fujieda MYFC របស់​ជប៉ុន ចាន់ វឌ្ឍនាកា រពឹង​ថា នឹងមាន​អំពើហិង្សា​ផ្សេងៗ​កើតចេញពី​អ្នកគាំទ្រ​ដែល​បង្ក​ឲ្យ​មានការ​ប៉ះ​ដល់​ការប្រកួត និង​កិត្តិយស​របស់​ប្រទេស​កម្ពុជា​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ឥណ្ឌូនេស៊ី នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​៨ ខែមិថុនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ 



​ក្នុង​ស​និ្ន​សីទ​សារព័ត៌មាន​មុន​ការប្រកួត ខ្សែប្រយុទ្ធ​រូបនេះ​បាន​ផ្ញើ​សារ​ដល់​អ្នកគាំទ្រ​យ៉ាង​ដូច្នេះ​ថា​៖«​សម្រាប់​សារ​ពួក​ខ្ញុំ គឺ​សង្ឃឹមថា​ពួកគាត់​ចូលរួម​មើល​ការប្រកួត​ឲ្យ​ច្រើន​កុះករ ហើយនឹង​មិន​ឲ្យ​មាន​កើតឡើង​នូវ​អ្វីដែល​ជាការ​ប្រ​ហិង្សា​ដូច​រាល់ដង ដែល​ខ្ញុំ​បានឃើញ​តាមរយៈ​វីដេអូ​។ ខ្ញុំ​សង្ឃឹមថា ពួកគាត់​នឹង​មក​សប្បាយរីករាយ​ជាមួយ​ការគាំទ្រ​បាល់ទាត់​នៅ​ថ្ងៃស្អែក​»​។ 

​ទោះបី វឌ្ឍនាកា មិនសូវ​បានបង្ហាញ​សមត្ថភាព​នៅលើ​ទីលាន​ជាមួយ​ក្រុម Fujieda MYFC នៅលើ​ទឹកដី​ជប៉ុន ក៏ដោយ ប៉ុន្តែ​ខ្សែប្រយុទ្ធ​ដ៏​មាន​ប្រជាប្រិយ​របស់​កម្ពុជា​រូបនេះ​រំពឹងថា កម្ពុជា​នឹងធ្វើ​បានល្អ​ក្នុងជំនួប​ដ៏​ជក់ចិត្ត​មួយ​នេះ ជាមួយ​ទម្រង់​លេង​យ៉ាង​ស៊ីសង្វាក់​ជាមួយ​ក្រុម​ដែលមាន​ការផ្លាស់ប្តូ​រស​មាស​ភាព​ច្រើន​មួយ​នេះ​៕   


Tag:
 បាល់ទាត់​
  ចាន់ វឌ្ឍនាកា​
  ក្រុម​ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com