កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​ឥណ្ឌូណេស៊ី​៣​រូប អបអរ​គ្រាប់​បាល់​បញ្ចូល​ទី​ដោយ​បង្ហាញ​ពី​ការគោរព​សាសនា​បី​ផ្សេងគ្នា​
09, Jun 2017 , 5:01 pm        
រូបភាព
កីឡាកររបស់ក្រុម Bali United FC អបអរគ្រាប់បាល់ដោយបង្ហាញពីសាសនា ហិណ្ឌូ, អ៊ីស្លាម, គ្រិស្ត ក្នុងពេលតែមួយ
កីឡាកររបស់ក្រុម Bali United FC អបអរគ្រាប់បាល់ដោយបង្ហាញពីសាសនា ហិណ្ឌូ, អ៊ីស្លាម, គ្រិស្ត ក្នុងពេលតែមួយ
​កីឡាករ​បាល់ទាត់​៣​រូប​របស់​ក្រុម Bali United FC នៃ​លី​ក​កំពូល​ឥណ្ឌូនេស៊ី បាន​អបអរ​គ្រាប់​បាល់​របស់​ពួកគេ​រួមគ្នា​ដោយ​ប្រើ​កាយវិការ​បែប​សាសនា​ផ្សេងៗ​គ្នា​ក្នុងពេល​តែមួយ​។ អ្នក​ទាំងបី​បាន​សម្តែង​ការអបអរ ជា​លក្ខណ​សាសនា​ហិណ្ឌូ អ៊ីស្លាម និង​គ្រិស្ដ​។​



​រូបថត​មួយ​សន្លឹក​បាន​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុម Bali United FC ដែល​បង្ហាញថា​កីឡា​ករបី​រូប​របស់​ក្រុម​នេះ​សម្តែង​ការគោរព​សាសនា​របស់​ពួកគេ​រៀងៗ​ខ្លួន នៅពេល​អបអរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​។​


​ខ្សែប្រយុទ្ធ Yabes Roni បាន​អបអរ​ដោយ​សម្តែង​កាយវិការ​គោរព​បែប​សាស​នា​គ្រិស្ត រួមជាមួយ​មិត្ត​រួម​ក្រុម Miftahul Hamdi អបអរ​ជា​សាសនា​អ៊ីស្លាម និង​ខ្សែការពារ Ngurah Nanak អបអរ​បែប​គោរព​តាម​សាសនា​ហិណ្ឌូ ហើយ​អ្នក​ទាំងបី​នេះ​សុទ្ធិ​តែ​ជា​សមាជិក​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូនេស៊ី​ទាំងអស់​។​

​ខ្សែប្រយុទ្ធ Ngurah Nanak បាន​ប្រាប់ BBC ឥណ្ឌូនេស៊ី ថា​កាយវិការ​ទាំងបី​នេះ​បានបង្ហាញ​ចេញមក​ដោយ​មិនដឹង​ខ្លួន បន្ទាប់ពី​មិត្ត​រួម​ក្រុម Roni ស៊ុត​បញ្ចូល​ទី​ក្នុងការ​ប្រកួត​ទល់នឹង​ក្រុម Borneo FC​។​

​យ៉ាងណាក៏ដោយ បើទោះជា​មានការ​គោរព​សាសនា​ខុសគ្នា​ច្រើន​របស់​ប្រជាជន​ឥណ្ឌូនេស៊ី​ក៏ដោយ តែ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាច្រើន​បាន​រៀបរាប់​បង្ហាញ​ពី​អារម្មណ៍ ដោយ​បង្កើតជា​ពាក្យស្លោក​ផ្លូវការ​មួយ​សម្រាប់​ប្រទេស​របស់​ពួកគេ​ថា «​សាសនា​ខុសគ្នា​ប៉ុន្តែ​ពួកគេ​គឺ​តែមួយ​» ហើយ​ពួកគេ [​កីឡាករ​ទាំងបី​រូប​] បាន​គោរព​ក្រុម​របស់​ពួកគេ​ហើយ​។

​គួរ​បញ្ជាក់ថា ជុំវិញ​បញ្ហា​នេះ FIFA ក៏បាន​ហាម​គាត់​ទៅលើ​កីឡាករ​ទាំងអស់​មិន​ឲ្យ​មាន​កាយវិការ​ជា​លក្ខណ​នយោបាយ និង​សាសនា​នៅក្នុង​ទីលាន​ប្រកួត​នោះទេ ប៉ុន្តែ​ផ្ទុយទៅវិញ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​មួយ​នេះ លើកទឹកចិត្ត​ឲ្យ​មាន​សកម្មភាព​ពូជសាសន៍​ចម្រុះ​លើ​ទីលាន ឬ​ប្រឆាំងនឹង​ការរើសអើង​ជាតិ​សាសន៍​៕


Tag:
 បាល់ទាត់​
  សាសនា​
  Bali United FC
  ឥណ្ឌូនេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com