កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ញ៉ែ​បវរកញ្ញា​កំប៉េះគូទ​ស្អាត​របស់​ប្រេ​ស៊ី​ល តាម WhatsApp
10, Jun 2017 , 7:39 pm        
រូបភាព
 
​បវរ​កញ្ញាឯក​កំប៉េះគូទ​ស្អាត​របស់​ប្រេ​ស៊ី​ល​នាង Erika Canela ថា Cristiano Ronaldo បាន​អញ្ជើញ​នាង​ញុំ​ា​អាហារ​ពេល​ល្ងាច​មួយពេល បន្ទាប់ពី​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ញ៉ែ​នាង​តាម​បណ្តាញ​សង្គម WhatsApp​។​


​បើតាម​ការចុះផ្សាយ​រប​ស់ TheSun នៅ​ថ្ងៃទី​៨ ខែមិថុនា នាង Erika Canela បាន​អះអាងថា Ronaldo ចង់​ជួប​នាង​អំឡុងពេល​តារា​ឯក​កំប៉េះគូទ​ស្អាត​រូបនេះ​កំពុង​ថត​ភាពយន្ត​នៅ​ទីក្រុង​លី​ស​បោ​ន​ប្រទេស​ស​ព័រ​ទុយ​ហ្គា​ល់ និង​ស្រប​ពេលដែល​កំលោះ​កូន​មួយ​នេះ​នៅ​ឆ្ងាយ​ពី​មិត្តស្រី Georgina Rodriguez ផងដែរ​នោះ​។ 
  
                             បវរ​កញ្ញាឯក​កំប៉េះគូទ​ស្អាត​របស់​ប្រេ​ស៊ី​ល​នាង Erika Canela 

Erika វ័យ​២០​ឆ្នាំ​ដែល​ឈ្នះ​ពានរង្វាន់​បវរកញ្ញា​ឯក​កំប៉េះគូទ​ស្អាត​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​បាន​និយាយថា​៖« ជំនួប​ជាមួយ CR7 គឺជា​សុបិន​ក្លាយជា​ការពិត​។ គាត់​ជា​បុរស​តែ​ម្នាក់​គត់​ដែល​ខ្ញុំ​ចូលចិត្ត​»​។​
 
​តារា​ស្រី​ដែលមាន​ទំហំ​កំប៉េះគូថ​រហូតដល់ ៤២​អ៊ី​ញ​បាន​បន្ថែមទៀតថា​៖«​ខ្ញុំ​គិតថា​គាត់​គឺជា​មនុស្ស​ដែល​ចាប់អារម្មណ៍​តែ​នារី​ដែលមាន​រាង​ស្វែ​ល​ដូចជា​តារា​ម៉ូ​ឌែ​ល​ធម្មតា​ប៉ុណ្ណោះ​។ តែ​តាមពិតទៅ​គាត់​ក៏​ចូលចិត្ត​ស្ត្រី​ដែលមាន​គូថ​ធំ​ដូចជា​ខ្ញុំ​នេះដែរ​»​។​
  
 
​សូមបញ្ជាក់​ផងដែរ​ថា ខ្សែប្រយុទ្ធ​ក្រុម Real Madrid វ័យ​៣២​ឆ្នាំ​រូបនេះ​ក៏​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​តារា​បង្ហាញ​ម៉ូដ​កំប៉េះគូថ​ជនជាតិ​ប្រេ​ស៊ី​ល​នាង Andressa Urach ម្តង​រួចមកហើយ​កាលពី​ឆ្នាំ​២០១៣ ដែល​កាលណោះ​រូបគេ​នៅ​រួមរស់​ជាមួយ​អតីត​សង្សា​ចាស់​សញ្ជាតិ​រុស្ស៊ី​នាង Irina Shayk៕
 







Tag:
 Cristiano Ronaldo
  Erika Canela
  WhatsApp
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com