បទយកការណ៍ / បទសម្ភាសន៍
ស្ថាបត្យករ​ខ្មែរ​វ័យក្មេង​៣​រូប បង្កើត​ខ្លោងទ្វារ​ទៅកាន់​ទីក្រុង​បុរាណ​ក្នុង​ខេត្តកំពង់ធំ
10, Jun 2017 , 10:19 pm        
រូបភាព
កញ្ញា គា ស៊ុនរង្សី(ឆ្វេង) កញ្ញា លឹម គាប៉ោ (ស្តាំ)
កញ្ញា គា ស៊ុនរង្សី(ឆ្វេង) កញ្ញា លឹម គាប៉ោ (ស្តាំ)
ដោយ:
 
​ភ្នំពេញ​៖ និស្សិត​ផ្នែក​ស្ថាបត្យកម្ម​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ចំនួន​៣​រូប បាន​ផ្តុំ​គំនិត​គ្នា បង្កើត​គម្រោង​មេ​(Master Plan) សង់​ខ្លោងទ្វារ​នៅ​ទី​រួម​ខេត្តកំពង់ធំ ដើម្បី​ណែនាំ​ដល់​ភ្ញៀវទេសចរ ទៅកាន់ ទីក្រុង​បុរាណ​របស់​ខ្មែរ ជាពិសេស តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់​ប្រាសាទសម្បូរព្រៃគុក​។ គម្រោង​នេះ មានដូចជា ការសង់​ខ្លោងទ្វារ​ដែល​យក​ទម្រង់​ជា​ប្រាសាទ ការបង្កើត​ទីកន្លែង​សម្រាក​សម្រាប់​អ្នកដំណើរ និង កន្លែង​លក់ដូរ​សម្រាប់​ពលរដ្ឋ ដោយ​យក​ឱកាស​នេះ​ផ្សព្វផ្សាយ​ពី​ប្រាសាទសម្បូរព្រៃគុក​ដល់​អ្នកដំណើរ​ផងដែរ​។    


​កញ្ញា គា ស៊ុន​រង្សី កញ្ញា លឹម គា​ប៉ោ និង​លោក ជៀប ប៊ុន​ហួត គឺជា​និស្សិត​ឆ្នាំ​ទី​៤​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​ជា​ស្ថាបនិក​នៃ​គម្រោង​មេស​ង់​ខ្លោងទ្វារ​នៅ​ទី​រួម​ខេត្តកំពង់ធំ ដែលមាន​រាង​ដូច​ប្រាសាទសម្បូរព្រៃគុក ដើម្បី​ណែនាំ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​គ្រោង​ធ្វើដំណើរ​ទៅ​ខេត្តសៀមរាប ឲ្យ​ចាប់អារម្មណ៍ និង​ចូលទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​សម្បូរ​ព្រៃ​គុក នៅពេល​អ្នកដំណើរ​ទាំង​ឡាយ​ទៅ​ដល់ទី​រួម​ខេត្តកំពង់ធំ​។ ខ្លោងទ្វារ និង​គម្រោង​នេះ គឺ​ស្ថិតនៅ​ទី​រួម​ខេត្តកំពង់ធំ​តាមផ្លូវ​ជាតិ​លេខ​៦​ជិត​ផ្លូវបំបែក​ទៅ​សៀមរាប និង​ខេត្តព្រះវិហារ​។  
 
​គម្រោង​នេះ ត្រូវបាន​ស្ថាបត្យករ​វ័យក្មេង​ខាងលើ បាន​យក​ដាក់តាំង​ពិព័រណ៍​នៅ​សាល​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៨-១០ ខែមិថុនា​។ 
 
​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​នៅ​គេហទំព័រ​ថ្មីៗ ជាមួយ កញ្ញា គា ស៊ុន​រង្សី និង​កញ្ញា លឹម គាប៉ោ ដូចតទៅ​៖       




 





Tag:
 គា ស៊ុន​រង្សី​
 ​លឹម តា​ប៉ោ​
 ​ស្ថាបត្យករ​
© រក្សាសិទ្ធិដោយ thmeythmey.com