កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ីរ៉ង់ក្លាយជាក្រុមអាស៊ីទី១ កក់កៅអីទៅ World Cup នៅរុស្ស៊ី
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ អាចឈានទៅប្រកួតពានរង្វាន់ពិភពលោក FIFA World Cup ឆ្នាំ២០១៨នៅរុស្ស៊ីដោយស្វ័យប្រវត្ត ក្រោយយកឈ្នះប្រទេសអ៊ូសបេគីស្ថាន ២-០ ក្នុងវគ្គជម្រុះជុំចុងក្រោយក្នុងពូល A។
ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់លោក Carlos Queiroz និងជាអតីតជំនួយការបស់ Sir Alex Ferguson កាលពីនៅ Man Utd នោះ បានជួយឲ្យក្រុមជម្រើសជាតិអ៊ីរ៉ងបានកៅអីទៅ World Cup នៅរុស្ស៊ីឆ្នាំក្រោយ បន្ទាប់ពីយកឈ្នះអ៊ូសបេគីស្ថាន ២-០ នៅកីឡដ្ឋាន Azadi ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ ទី១២ ខែមិថុនា។ អ៊ីរ៉ងជាក្រុមទី២ហើយដែលអាចឈានទៅវគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ បន្ទាប់ពីប្រេស៊ីលក៏បានកក់កៅអីនេះរួចហើយដែរ។
ស្ថិតក្នុងពូល A នៃវគ្គជម្រុះជុំចុងក្រោយនៅតំបន់អាស៊ី អ៊ីរ៉ង់អាចរកបាន២០ពិន្ទុពីការប្រកួត៨លើកចុងក្រោយ ដោយនាំមុខក្រុមលេខពីរ កូរ៉េខាងត្បូង៧ពិន្ទុ និងក្រុមលេខ៣អ៊ូសបេគីស្ថាន៨ពិន្ទុ ខណៈការប្រកួតនៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះ។
សូមបញ្ជាក់ថា អ៊ីរ៉ង់ជាក្រុមមកពីទ្វីបអាស៊ីដែលធ្លាប់មានវត្តមានប្រកួតក្នុងពានរង្វាន់ World Cup ៤ដងរួចមកហើយពោលគឺនៅឆ្នាំ ១៩៧៨, ១៩៩៨, ២០០៦ និងc២០១៤។ ក្រៅពីនេះអ៊ីរ៉ង់ក៏ជាម្ចាស់ជើងឯកពាន Asian Cup ៣សម័យកាលផងដែរ ដែលឈ្នះក្នុងឆ្នាំ ១៩៦៨, ១៩៧២ និង១៩៧៦។
ការប្រកួតក្នុងវគ្គជម្រុះក្នុងពូលនិមួយៗ ក្រុមណាដែលស្ថិតនៅចំណាត់ថ្នាក់ទី១និងទី២ក្នុងពូលនឹងអាចឈានទៅរុស្ស៊ីដោយស្វ័យប្រវត្តតែម្តង ខណៈលេខ៣ត្រូវប្រកកួតវគ្គជម្រុះ Play Off ជាមួយនឹងទ្វីបផ្សេងទៀត៕
Tag:
បាល់ទាត់
អ៊ីរ៉ង់
World Cup
© រក្សាសិទ្ធិដោយ thmeythmey.com