កីឡាអន្តរជាតិ
អន្តរជាតិ
រាជធានីបាងកក ជាទីកន្លែងចាប់ឆ្នោតជុំទី១ពាន EFL Cup
× ការចាប់ឆ្នោតរើសគូប្រកួតជុំទី១ពាន EFL Cup របស់អង់គ្លេសសម្រាប់រដូវកាលថ្មីនេះនឹងប្រព្រឹត្តទៅក្នុងប្រទេសថៃ នារាជធានីបាងកកនៅថ្ងៃសុក្រសប្តាហ៍នេះ។
ក្រុមហ៊ុនខារ៉ាបាវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលបីឆ្នាំដើម្បីឧបត្ថម្ភនៃការប្រកួតប្រជែងពាន EFL Cup ចាប់ពីរដូវកាល ២០១៦-២០១៧ ពោលគឺនៅក្នុងរដូវកាលដែលក្រុម Manchester United បានគ្រងជើងឯកនេះក្រោយឈ្នះ Southampton ៣-២ក្នុងវគ្គផ្តាច់ព្រ័ត្រនោះ។
បើតាម BBC ក្រុមទាំង៧០ នៃលីកក្នុងក្របខណ្ឌប្រទេសអង់គ្លេសនឹងត្រូវចាប់ឆ្នោតនៅជុំទី១នេះនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីអតីតខ្សែបម្រើរបស់ក្រុមជម្រើសជាតិបារាំង និងChelsea លោក Emmanuel Petit និងលោក Brian Davidson ឯកអគ្គរាជទូតអង់គ្លេសប្រចាំប្រទេសថៃ ជាភ្ញៀវកិត្តិយសផងដែរ៕
Tag:
បាល់ទាត់
EFL Cup
ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com