កីឡាអន្តរជាតិ
អន្តរជាតិ
Nantes ឲ្យ Ranieri ដឹកនាំទោះមានវ័យខុសពីលក្ខខណ្ឌនៅ Ligue 1 ក៏ដោយ
× លោក Claudio Ranieri ត្រូវបានតែតាំងជាអ្នកចាត់ការទូទៅថ្មីក្រុម Nantes នៃលីកកំពូលបារាំងជាផ្លូវការ។
បើតាម TheGuardian ក្លិប Nantes បានសម្រេចតែងតាំងលោក Claudio Ranieri ជាគ្រូថ្មីបើទោះបីប្រព័ន្ធបាល់ទាត់នៃលីកកំពូលបារាំង Ligue 1 មួយនេះមិនអនុញ្ញាតឲ្យក្រុមនិមួយៗមានអ្នកដឹកនាំមានវ័យលើសពី៦៥ឆ្នាំឡើងទៅ ស្របពេលដែលអតីតអ្នកចាត់ការទូទៅក្រុម Leicester Cityនេះមានវ័យ៦៥ឆ្នាំដែរនោះ។
អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ ធ្លាប់បានដឹកនាំ Leicester លើកពានកំពូល Premier League ក្នុងប្រវត្តិសាស្ត្ររបស់អង់គ្លេសកាលពីរដូវកាល២០១៥-២០១៦ ប៉ុន្តែលោកត្រូវបានក្រុមកញ្ជ្រោងខៀវបញ្ចប់តំណែងជាអ្នកចាត់ការទូទៅកាលពីខែកុម្ភៈកន្លងទៅ ក្រោយដឹកនាំមិនបានល្អនៅរដូវកាលនេះ។
លោក Ranieri ត្រូវមកជំនួសតំណែងលោក Sergio Conceicao ដែលចាកចេញពី Nantes ដើម្បីទៅដឹកនាំក្រុម FC Porto វិញ។
សូមបញ្ជាក់ថា អតីតគ្រូបង្វឹក Chelsea និង Juventus នេះ ក៏ធ្លាប់ដឹកនាំក្រុមនៅបារាំងដែរ ពោលគឺបានជួយ Monaco ឲ្យឡើងពីក្របខណ្ខទី២ មកលីកកំពូលរបស់បារាំងវិញក្នុងរដូវកាល ២០១២-២០១៣ ហើយបានចំណាត់ថ្នាក់លេខ២ថែមទៀតផង៕
Tag:
បាល់ទាត់
Claudio Ranieri
Nantes
© រក្សាសិទ្ធិដោយ thmeythmey.com