កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងត្បូង និងខាងជើងគ្រោងចាប់ដៃគ្នាធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង (ឆ្វេង)-និងខាងជើងនាការប្រកួតមិត្តភាពកាលពីឆ្នាំ២០០៥
× កូរ៉េទាំងពីររួមទាំង ជប៉ុន និងចិនគ្រោងចាប់ដៃគ្នាធ្វើជាម្ចាស់ផ្ទះពានរង្វាន់ FIFA World Cup ឆ្នាំ២០៣០។ គម្រោងនេះកើតឡើងក្រោយមានជំនួបរវាងប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងកាលពីដើមសប្តាហ៍នេះ។
មានជំនួបមួយរវាងប្រធាន FIFA លោក Gianni Infantino និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ក្នុងវិមានប្រធានាធិបតីនាទីក្រុងសេអ៊ូលកន្លងទៅ។ ការជួបគ្នានេះប្រធានាធិបតីកូរ៉េខាងត្បូងបានស្នើឲ្យប្រទេសអាស៊ី៤ រួមមាន ជប៉ុន ចិន និងកូរ៉េទាំពីររួមគ្នាធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០៣០។
ជំនួបរវាងប្រធាន FIFA លោក Gianni Infantino និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jea-in នៅឯវិមានប្រធានាធិបតី
បើតាមការចុះផ្សាយរបស់ CNN លោកប្រធានាធិបតីកូរ៉េខាងត្បូងដែលទើបនឹងជាប់ឆ្នោតថ្មីៗនេះ បញ្ជាក់ថាប្រសិនបើគម្រោងនេះអាចកើតឡើងមែននោះ វាក៏អាចជួយបង្កើតសន្តិភាព និងបន្ធូរបន្ធយកំដៅនយោយបាយនៅឧបទ្វីបកូរ៉េបានផងដែរ បើទោះជាបច្ចុប្បន្នកំពុងមានជម្លោះជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនក៏ដោយ។
សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ខាងមុខ ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូងនោះ ក៏បានអនុញ្ញាតឲ្យប្រទេសជាប់របងកូរ៉េខាងជើងចូលរួមផងដែរ។ លើសពីនេះទៅទៀតនោះ កូរ៉េខាងត្បូងក៏បានបង្ហាញកាយវិការសន្តិភាពមួយដោយអនុញ្ញាតឲ្យក្រុមអត្តពលិកកូរ៉េខាងជើងអាចឆ្លងតាមច្រកព្រំដែនដែលជាតំបន់ការពារដ៏តឹងរឹងមកកាន់ទឹកដីខ្លួនបាន បើទោះបីជាតំបន់នេះជាតំបន់ហាមឃាត់រវាងប្រទេសទាំងពីរក៏ដោយ៕
Tag:
បាល់ទាត់
World Cup
ឧបទ្វីបកូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com