កីឡាអន្តរជាតិ
អន្តរជាតិ
Floyd ប្រកាសវាយជាមួយ McGregor នៅថ្ងៃទី២៦ ខែសីហាខាងមុខនេះ
× អតីតស្តេចប្រដាល់សកលពិភពលោក Floyd Mayweather នឹងឡើងវាយជាមួយកំពូលអ្នកវាយក្នុងទ្រុង Conor McGregor ក្នុងប្រភេទទម្ងន់មធ្យម នាថ្ងៃទី២៦ ខែសីហាខាងមុខនេះ នៅទីក្រុង Las Vegas។
ជំនួបរវាង Mayweather និងអ្នកវាយក្នុងទ្រុង UFC សញ្ជាតិអៀឡង់ McGregor បានកើតឡើងហើយបន្ទាប់ពីម្ចាស់ខ្សែក្រវាត់៥ស្ថាប័នរបស់អាមេរិកបង្ហោះវីដេអូមួយក្នុងបណ្តាញសង្គម Twitter ដោយបញ្ជាក់ពីដៃគូប្រកួត រួមជាមួយទីកន្លែងប្រកួតក្នុងទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។
អ្នកទាំងពីរនឹងប្រកួតគ្នាក្នុងវិញ្ញាសាប្រដាល់សកល ហើយជាមួយគ្នានេះគេដឹងថាអ្នកប្រដាល់វ័យ៤០ឆ្នាំ Floyd ដែលធ្លាប់ប្រកួតឈ្នះទាំង៤៩លើក និងផ្តួលដៃគូឲ្យសន្លប់២៦លើក មានប្រៀបជាងអ្នកវាយ UFC វ័យ២៨ឆ្នាំ McGregor។
ក្នុងជំនួបកំពូលនេះភាគីទាំងសងខាងនឹងទទួលបានតម្លៃខ្លួន១០០លានដុល្លារអាមេរិក និងត្រូវបានចាត់ទុកថាជាជំនួបធំបំផុតក្នុងប្រវត្តិសាស្ត្រកីឡាប្រដាល់ដែលមានប្រាក់ឈ្នួលថ្លៃបំផុតផងដែរ៕
Tag:
ប្រដាល់
Floyd Mayweather
Conor McGregor
© រក្សាសិទ្ធិដោយ thmeythmey.com