Klaassen បានចុះកិច្ចព្រមព្រៀងលើកិច្ចសន្យានៅទឹកដីថ្មី Goodison Park រយៈពេល៥ឆ្នាំ។ វត្តមានរូបគេសម្រាប់ក្រុមក្នុងក្របខណ្ឌ Premier Leagueនារដូវកាលក្រោយនេះ ប្រហែលជានឹងអាចជំនួសតំណែង Ross Barkley ដែលមិនព្រមចុះកិច្ចសន្យាថ្មី ហើយក៏ប្រហែលជាចាកចេញដែរនោះ។
កីឡាករវ័យ២៤ឆ្នាំរូបនេះជាសមាជិកទី២ហើយ បន្ទាប់ពីអ្នកចាត់ការទូទៅលោក Ronald Koeman បានបញ្ចប់ការផ្ទេដើម្បីនាំយកអ្នកចាំទី Jordan Pickford មកចូលរួមជាមួយ Everton ក្នុងតម្លៃកំណត់ត្រា ក្នុងនាមជាអ្នកចាំទីថ្លៃជាងគេនៅចក្រភពអង់គ្លេស៕
ខាងក្រោមនេះជាកីឡាករដែលបានផ្ទេនាពេលកន្លងមក៖
Davy Klaassen ផ្ទេពី Ajax ទៅ Everton តម្លៃ ២៣.៦លានផោន
Jordan Pickford ផ្ទេពី Sunderland ទៅ Everton តម្លៃ ២៥លានផោន
Harry Maguire ផ្ទេពី Hull City ទៅ Leicester City តម្លៃ ១៧លានផោន
Victor Lindelof ផ្ទេពី Benfica ទៅ Manchester United តម្លៃ ៣១លានផោន
Ederson Moraes ផ្ទេពី Benfica ទៅ Manchester City តម្លៃ ៣៥លានផោន