ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
អង្គការទស្សនៈពិភពលោក និងក្រុមហ៊ុនស្មាតអាស្យាតារួមគ្នាជួយយុវជនកម្ពុជាកសាងអនាគតល្អ
19, Jun 2017 ,
2:22 pm
រូបភាព
×
ដោយ:
រាជធានីភ្នំពេញ៖ អង្គការទស្សនៈពិភពលោក ចូលរួមជាមួយនឹងក្រុមហ៊ុន ស្មាត អាស្យាតា សូមអបអរសាទរ ការប្រកួតបាល់ទាត់ផ្តាច់ព្រាត់ថ្នាក់ជាតិនៃគម្រោង One Goal ដែលត្រូវបានបង្កើតឡើងដើម្បីជួយពង្រឹងនូវសមត្ថភាពយុវជនកម្ពុជាអោយពួកគេសម្រេចបាននូវសក្តានុពលពេញលេញ។
គម្រោង One Goal បានចាប់ដំណើរការពីខែតុលា ឆ្នាំ២០១៦ ដោយមានគោលបំណងផ្តោតសំខាន់លើយុវជននៅក្រៅប្រព័ន្ធសិក្សា ដើម្បីអោយពួកគេអាចកកអង្គការទស្សនៈពិភពលោក មានសេចក្តីសប្បាយរីករាយជាខ្លាំង ដែលបានធ្វើជាដៃគូរជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ដោយពួកយើងមានតម្លៃ និងជំនឿរួមគ្នាក្នុងការប្តេជ្ញាចិត្តធ្វើអោយមានការផ្តាស់ប្តូរជាវិជ្ជមាន និងការពង្រឹងសមត្ថភាពប្រជាជនកម្ពុជា ដើម្បីប្រែក្លាយសហគមន៍របស់ពួកគេអោយក្លាយទៅជាសហគមន៍ដែលមាននិរន្តរភាព។
អ្នកស្រី នីកូល ចនសាន់ អ្នកដឹកនាំបច្ចេកទេសផ្នែកយុវជនរបស់អង្គការទស្សនៈពិភពលោក មានប្រសាសន៍ថា៖ កម្មវិធីនេះបានបំពេញបន្ថែមកង្វះចន្លោះនៅក្នុងសហគមន៍ដែលអង្គការទស្សនៈពិភពលោក កំពុងប្រតិបត្តិការដោយធ្វើការជាមួយនឹងយុវជនដែលមិនទាន់ទទួលបានឱកាស និងគាំទ្រយុវជនអោយផ្តល់តម្លៃអោយខ្លួនឯង កសាងទំនាក់ទំនងល្អជាមួយមិត្តភក្តិ និងសហគមន៍ជាពិសេសអាចចេះធ្វើការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវសម្រាប់អនាគតរបស់ពួកគេ។ អ្នកស្រីក៏បានបន្តទៀតថា៖ យើងពិតជារំភើបចិត្តណាស់ ដោយសារមានយុវជនជាច្រើនទាំងប្រុស ទាំងស្រីបានចូលរួម និងទទួលប្រយោជន៍ពីគម្រោងសាកល្បងមួយនេះ។ លើសពីនេះទៅទៀតយើងក៏បានបង្រៀនគាត់អោយចេះជំនាញបាល់ទាត់ទៀតផង។
យុវជន៤០៨នាក់ដែលក្នុងនោះ ១៩០នាក់ជានារីបានចូលរួមជាមួយគម្រោងនៅស្រុកកោះអណ្តែត ស្រុកគាស់ក្រឡ និងស្រុករវៀង។ ដោយសារតែមានការគាំទ្រពីក្លឹមបាល់ទាត់ភ្នំពេញក្រោន និងអង្គការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងកីឡា SALT Academy យុវជនជាច្រើនបានឆ្លងកាត់ការបណ្តុះបណ្តាលអំពីបាល់ទាត់និងបំនិនជីវិតរហូតទៅដល់២០វគ្គ ដែលចំណេះដឹងទាំងនេះមានសារៈសំខាន់ខ្លាំងណាស់ ខណៈពេលដែលពួកគេកំពុងតែវិវឌ្ឍខ្លួនពីយុវជនទៅជាមនុស្សពេញវ័យ។ ចំពោះលោក ថូម៉ាស ហ៊ុន ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន ស្មាត អាស្យាតា បាននិយាយថា៖ ការប្រកួតបាល់ទាត់ផ្តាច់ព្រាត់ថ្នាក់ជាតិនៃគម្រោង One Goal គឺជាព្រឹក្តិការន៍កំពូលនៃគម្រោងនេះ។ យើងពិតជាមានសេចក្តីរីករាយ ដែលគម្រោងនេះទទួលបានជោគជ័យយ៉ាងខ្លាំងដូចនេះ ក្នុងការផ្សារភ្ជាប់ការអប់រំបណ្តុះបណ្តាលសំខាន់ៗទៅនឹងកីឡាបាល់ទាត់។
ក្រុមហ៊ុន ស្មាត គាំទ្រការផ្សារភ្ជាប់កីឡាជាមួយនឹងសកម្មភាពអភិវឌ្ឍ និងបានចូលរួមឧបត្តមដល់អង្គការជាច្រើនដូចជាអង្គការHFCA ជាដើម ដើម្បីផ្តល់ឱកាសដល់កុមារដែលគ្មានផ្ទះសំបែង អាចកសាងជីវិតរបស់ពួកគាត់ឡើងវិញតាមរយៈកីឡាបាល់ទាត់។ លោកក៏បានបន្ថែមទៀតថា៖ ភាពជាដៃគូក្នុងគម្រោង One Goal នេះគឺជាភស្តុតាងមួយទៀតដែលបង្ហាញថាកីឡាបាល់ទាត់គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ក្នុងការប្រែក្លាយជីវិតរបស់យុវជន និងកុមារដែលជួបប្រទះការខ្វះខាតក៏ដូចជាលើកទឹកចិត្តអោយពួកគាត់មានក្តីសង្ឃឹម និងក្តីសុបិន្តថ្មីៗ។ យើងមានក្តីរំភើបអព័ន្ធផ្សេងទៀត ដើម្បីពង្រឹងវិសាលភាពគម្រោងនេះអោយបានទូទាំងប្រទេស។
គម្រោង One Goal ដែលជាគម្រោងសាកល្បងរយះពេលមួយឆ្នាំនេះ ក៏មានគោលបំណងចង់អោយយុវជនបានចេញឆ្ងាយពីអំពើហឹង្សា ការប្រើប្រាស់ថ្នាំញៀន និងឥរិយាបថអវិជ្ជមានផ្សេងៗទៀត ថែមទាំងជួយជម្រុញពួកគេអោយចំណាយពេលទៅលើសកម្មភាពដែលមានប្រយោជន៍ ដែលអាចជួយអោយពួកគេមានការសម្រេចចិត្តនៅក្នុងអនាគត និងជីវិតបានល្អ។
អង្គការទស្សនៈពិភពលោក គ្រោងនឹងពង្រឹងការអភិវឌ្ឍន៍គម្រោង One Goal ទៅកាន់តំបន់ប្រតិបត្តិការស្រុកទាំង១៤ នៅឆ្នាំក្រោយដោយរំពឹងថានឹងមានការចូលរួមពីយុវជន ២០០០នាក់។
យុវជន តូច ទិន មកពីស្រុកគាស់ក្រឡ ធ្លាប់តែប្រើពេលវេលាជាច្រើនដើរផ្លូវខុសជាមួយនឹងមិត្តភក្តិគាត់។ ប៉ុន្តែពេលនេះគាត់ក៏បានផ្លាស់ប្តូរ ហើយបានងាកមករៀនអំពីបំនិនជីវិត និងសាមគ្គីភាព។ គាត់បាននិយាយថា៖ មុនពេលចូលរួមក្នុងកម្មវិធីគម្រោង One Goal ខ្ញុំធ្លាប់តែចំណាយពេលវេលាជាច្រើនទៅលើសកម្មភាព ដែលគ្មានប្រយោជន៍ជាច្រើនជាមួយនឹងមិត្តភក្តិ។ ការលេងបាល់ទាត់ជួយកាត់បន្ថយភាពតានតឹង និងធ្វើអោយខ្ញុំសប្បាយចិត្ត ការចូលរួមនៅក្នុងគម្រោង One Goal បានធ្វើអោយខ្ញុំមានការផ្លាស់ប្តូរឥរិយាបថល្អជាច្រើនដល់ខ្ញុំ។ ដោយសារតែយុវជនតំណាងអោយប្រមាណជា៣៣ភាគរយ នៃប្រជាជនសរុប កិច្ចសហប្រតិបត្តិការរវាងអង្គការទស្សនៈពិភពលោក និងក្រុមហ៊ុន ស្មាត អាស្យាតាជួយយុវជនអោយសម្រេចបាននូវអនាគតដ៏ត្រចះត្រចង់គឺជាជំហានមួយនៅលើផ្លូវដ៏ត្រឹមត្រូវ។
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
3 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
4 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
5 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
1 សប្តាហ៍
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
2 ម៉ោង
អត្ថបទពេញនិយមបន្ថែម