កីឡាអន្តរជាតិ
អន្តរជាតិ
វីរបុរសជម្រើសជាតិអ៊ីតាលី និង AC Milan ក្លាយជាអ្នកវាយកូនបាល់អាជីព
×
Paolo Maldini អតីតកំពូលខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី និងជាវីរបុរសក្រុម AC Milan បានឈ្នះក្នុងការប្រកួតវាយកូនបាល់កម្រិតអាជីពកម្មវិធី ATP Challenger Tour ។
តាំងពីចូលនិវត្តន៍ពីវិស័យកីឡាបាល់ទាត់កាលពីឆ្នាំ២០០៩មក អតីតខ្សែការពារវ័យ៤៨ឆ្នាំ ដែលធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអ៊ីតាលី១២៦ដងរូបនេះ បានប្រកួតឈ្នះក្នុងវគ្គជម្រុះវិញ្ជាសាវាយគូបុរសជាមួយមិត្តរួមក្រុមលោក Stefano Landonio នៅក្នុងប្រទេសអ៊ីតាលី។
លោក Landonio ដែលមានចំណាត់ថ្នាក់ទី៩៧៥ពិភពលោក គឺជាគ្រូបង្ហាត់វាយកូនបាល់ Maldini ផងនិងជាដែគូនឹងគ្នាផង។ អ្នកទាំងពីរនេះ ក៏នឹងចាប់ដែគូគ្នាដើម្បីប្រកួតប្រជែងក្នុងកម្មវិធី Aspria Tennis Cup នៃព្រឹត្តិការណ៍ Challenger Tour ក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី ដែលចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនានេះតទៅ។
Challenger Tour គឺជាពានលំដាប់ទីពីរ ស្ថិតនៅក្រោមពានកំពូល ATP World Tour ដែលសុទ្ធសឹងជាកីឡាករឆ្នើមៗលើពិភពលោកប្រកួតប្រជែងគ្នា។
សូមបញ្ជាក់ថា Maldini បានចំណាយពេល៣១ឆ្នាំឲ្យក្រុម AC Milan ហើយជួយក្រុមនេះឈ្នះលីកក្របខណ្ឌកំពូលអ៊ីតាលី Serie A ៧ដង និងUEFA Champions League ៥លើកផងដែរ៕
Tag:
បាល់ទាត់
វាយកូនបាល់
Paolo Maldini
© រក្សាសិទ្ធិដោយ thmeythmey.com