ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាអន្តរជាតិ
អន្តរជាតិ
Golovkin ចំអកថាជំនួប Mayweather-McGregor គ្រាន់ជាការសម្តែងយកតែលុយប៉ុណ្ណោះ
21, Jun 2017 ,
8:39 pm
រូបភាព
×
ដោយ:
ទេព ពិទូរ្យ
អ្នកប្រដាល់មិនដែលស្គាល់ចាញ់ Gennady Golovkin របស់កាហ្សាក់ស្ថាន បានហៅជំនួបរវាង Floyd Mayweather និង Conor McGregor ថាដូចជាការសម្តែងសៀកនៅលើសង្វៀន មិនមែនជាការប្រកួតប្រដាល់ពិតប្រាកដដូចជាជំនួបរវាងរូបគេនឹង Canelo Alvarez ដែលត្រូវជួបគ្នានៅថ្ងៃទី១៦ ខែកញ្ញាខាងមុខនេះឡើយ។
កាប្រកួតដ៏គួរឲ្យភ្ញាក់ផ្ញើលមួយរវាងកំពូលអ្នកប្រដាល់មិនដែលចាញ់សញ្ធាតិអាមេរិក Floyd Mayweather និងអ្នកវាយក្នុងទ្រុង UFC សញ្ជាតិអៀឡង់ Conor McGregor ត្រូវបានប្រកាស់ជួបគ្នានាថ្ងៃទី២៦ ខែសីហាខាងមុខនេះ ក្នុងទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។ ជំនួបខាងលើ ត្រូវបានម្ចាស់ជើងឯកខ្សែក្រវាត់ពិភពលោក៤ស្ថាប័នសញ្ជាតិកាហ្សាក់ស្ថាន ចំអកថាជាការប្រកួតបែបជំនួញយកតែលុយប៉ុណ្ណោះ និងសម្តែងសៀកលើសង្វៀន មិនមែនជាការប្រកួតប្រដាល់អាជីពពិតប្រាកដនោះទេ។
បើតាម Rappler ចុះផ្សាយនៅថ្ងៃទី២០ ខែមិថុនា Golovkin បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងឡុងដ៍ថា៖«ជំនួបរវាង Mayweather-McGregor មិនមែនជាការប្រយុទ្ធគ្នាលើសង្វៀននោះទេ ប៉ុន្តែគឺជា business»។
អ្នកប្រដាល់វ័យ៣៥ឆ្នាំ ដែលមានប្រវត្តិប្រកួត៣៧ដង ឈ្នះទាំង៣៧ដង ផ្តួលដៃគូឲ្យសន្លប់៣៣លើកនេះ បានបញ្ជាក់ទៀតថា់៖«ខ្ញុំគិតថាមនុស្សគ្រប់គ្នាយល់ពីអ្វីដែលជាការប្រកួតពិតប្រាកដ។ ប្រសិនបើលោកអ្នកចង់មើលការសម្តែងគួរតែមើលអ្នកទាំងពីរនោះទៅ ហើយប្រសិនបើចង់ទស្សនាការប្រកួតប្រដាល់ពិតនោះ គឺរវាងខ្ញុំជាមួយនឹង Alvarez ទើបជាការប្រកួតដ៏ធំ»។
សូមរម្លឹកថា អ្នកប្រដាល់មិនដែលចាញ់ Gennady Gennadyevich Golovkin និងត្រូវជួបអ្នកប្រដាល់ម៉ិកស៊ិក វ័យ២៦ឆ្នាំ Canelo Alvarez នាសង្វៀន T-Mobile Arena នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ពោលគឺ៣សប្តាហ៍ក្រោយការជួបគ្នារវាង Mayweather-McGregor ដែលស្ថិតក្នុងទីក្រុង Las Vegas ដូចគ្នា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប្រដាល់
Gennady Golovkin
Canelo Alvarez
Floyd Mayweather
Conor McGregor
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
6 ថ្ងៃ
«ប្រទានកម្ម»មានន័យដូចម្តេច?
16 ម៉ោង
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
1 សប្តាហ៍
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
2 ថ្ងៃ
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
3 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម