ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
បទយកការណ៍ / បទសម្ភាសន៍
ស្ថាបត្យករមួយក្រុម យកដើមស្រូវ និងក្រវាញ បង្កើតរូបរាងស្ពាននៅខេត្តបាត់ដំបង និងពោធិ៍សាត់
24, Jun 2017 ,
6:39 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ ក្រុមនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រចំនួន៤រូប បានបង្កើតប្លង់មេនៃ សំណង់ស្ពានលើផ្លូវជាតិលេខ៥ ត្រង់ចំណុចព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដោយយកលំនាំ ពីដើមស្រូវ និងដើមក្រវាញ។ ប្លង់ស្ពាននេះ ត្រូវបាននិស្សិតខាងលើ អះអាងថា នឹងផ្តល់សោភ័ណភាពស្រស់ស្អាតដល់ខេត្តទាំងពីរ និងជួយលើកកម្ពស់ជីវភាពពលរដ្ឋនៅម្តុំស្ពាននេះផងដែរ។
លោក ឡេង ប៊ុនណារ៉ុង សមាជិកម្នាក់ក្នុងចំណោមនិស្សិតទាំង៤រូប បានបញ្ជាក់ថា មូលហេតុនៃការបង្កើតប្លង់មេនេះឡើង គឺដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដែលជាខេត្តមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម។
លោកនិយាយថា៖«យើងមើលឃើញខេត្តបាត់ដំបងជាជង្រុកស្រូវដ៏ធំ ហេតុនេះហើយទើបយើងយកទម្រង់នៃស្រូវ និងដើមក្រវាញនៅខេត្តពោធិ៍សាត់ ដែលមានមនុស្សស្រករៗពួកខ្ញុំ អាចនឹងអត់ស្គាល់ច្រើន យកមក Design ជារូបរាងស្ពាននេះឡើង»។
គម្រោងមេខាងលើ ត្រូវបាន លោក ឡេង ប៊ុនណារ៉ុង និងក្រុមរបស់ខ្លួន យកមកដាក់តាំងពិព័រណ៍នៅមជ្ឈមណ្ឌលកោះពេជ្រក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨-១០ មិថុនា ឆ្នាំ២០១៧។
ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសរវាង លោក ឡេង ប៊ុនណារ៉ុង ជាមួយ លោក រ៉ឹម ភារី អ្នកយកព័ត៌មាននៅគេហទំព័រថ្មីៗ ដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ឡេង ប៊ុនណារ៉ុង
បាត់ដំបង
ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
១៨មីនា រដ្ឋប្រហារទម្លាក់សម្តេចសីហនុ
19 ម៉ោង
«លំបាក»,«ពិបាក» និង«វិបាក» ប្រើក្នុងន័យខុសគ្នាដូចម្តេច?
5 ថ្ងៃ
សាំ និង ស៊ាំ
10 ម៉ោង
តើពាក្យ«អប្សរា» មានន័យយ៉ាងណាខ្លះ?
2 ថ្ងៃ
សរសេរ «សំអាត»ក៏បាន «សម្អាត»ក៏ត្រូវដែរ
ភ្នំពេញ
1 សប្តាហ៍
អត្ថបទពេញនិយមបន្ថែម