អន្តរជាតិ
មនុស្ស​ជាង​១០០​នាក់​ប្រហែលជា​ជាប់​នៅក្រោម​ដី​បាក់​
25, Jun 2017 , 10:12 am        
រូបភាព
ដោយ: VOA
​មន្ត្រី​នៅក្នុង​ផ្នែក​នីរ​តី​នៃ​ប្រទេស​ចិន​បាន​និយាយថា​គេ​មានជំនឿថា​មនុស្ស​ជាង​១០០​នាក់​បាន​កប់​នៅក្នុង​ការបាក់​ដី​មួយ​។​



​អាជ្ញាធរ​បាន​និយាយថា​ការបាក់​ដី​នេះ​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​កម្ទេច​ផ្ទះ​ប្រមាណ​៤០​ខ្នង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៤ មិថុនា ២០១៧​នៅក្នុង​ភូមិ Xinmo ក្នុង​ខេត្ត Sichuan​។​

​បើតាម​មន្ត្រី​ក្នុង​មូលដ្ឋាន ភក់​និង​ថ្ម​បាក់​ពី​ភ្នំ​មួយ​បាន​រាំងខ្ទប់​ផ្នែក​នៃ​ស្ទឹង​មួយ​មាន​ប្រវែង​ពីរ​គីឡូម៉ែត្រ​និង​ផ្នែក​នៃ​ផ្លូវ​មួយ​មាន​ចម្ងាយ​១.៦ គ​.​ម​.​។​

​សេចក្តីថ្លែងការណ៍​មួយ​របស់​រដ្ឋាភិបាល​ក្នុង​មូលដ្ឋាន​បាន​និយាយថា​ការឆ្លើយតប​គ្រាអាសន្ន «​ដល់​មហន្តរាយ​ខាង​ភូ​គម​វិទ្យា​កម្រិត​ធ្ងន់ធ្ងរ​ទីមួយ​» កំពុង​ធ្វើ​។​

​ពួក​ប៉ូលិស​បាន​និយាយថា​មនុស្ស​ជាង​៤០០​នាក់​បាន​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​នេះ​។​

​ការបាក់​ដី​ជា​គ្រោះថ្នាក់​ញឹកញយ​នៅក្នុង​តំបន់​ជនបទនិង​តំបន់ភ្នំ​នៃ​ប្រទេស​ចិន​ជាពិសេស​នៅក្រោយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com