កីឡាអន្តរជាតិ
អន្តរជាតិ
Bravo សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​៣​គ្រាប់ ជួយ​ស៊ី​លី​ទម្លាក់​ព័រ​ទុយ​ហ្គា​ល់​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Confederations Cup
29, Jun 2017 , 11:22 am        
រូបភាព
 ​អ្នកចាំទី Claudio Bravo ក្លាយជា​វីរបុរស​ក្រោយ​ទះបាល់​បាល់​ប៉េ​ណា​ល់​ទី​៣​គ្រាប់​ពី​ភាគី​ព័រ​ទុយ​ហ្គា​ល់ ដើម្បី​ជួយ​ស៊ី​លី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Confederations Cup​។​

 
​បី​គ្រាប់​ដែល​ជួយ​បាន​ដោយ​អ្នកចាំទីវ័យ៣៤ឆ្នាំរបស់​ក្រុម Manchester City នេះ រួមមាន​ការ​ស៊ុត​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​គ្រាប់​ទី​១​ដោយ Ricardo Quaresma, Joao Moutinho និង  Luis Nani ខណៈ Arturo Vidal, Charles Aranguiz និង Alexis Sanchez សុទ្ធតែ​ធ្វើបាន​សម្រេច ជួយ​ស៊ី​លី​ឈ្នះ ៣-០ តែម្តង​។​
 
​សម្រាប់​ការប្រកួត​វិញ ស៊ី​លី​គ្រប់គ្រង​បាល់​បាន​ច្រើនជាង​ព័រ​ទុយ​ហ្គា​ល់​ក្នុង​ស្ថិតិ ៥៩​ភាគរយ ទល់នឹង ៤១​ភាគរយ ប៉ុន្តែ​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប​មានឱកាស​ស៊ុត​បញ្ចូល​ទី​ច្រើនជាង​។ ក្រុម​ទាំងពីរ​បញ្ចប់​ទៅក្នុង​លទ្ធផល ០-០ រហូតដល់​បញ្ចប់​ម៉ោង​បន្ថែម​ពី​ដង​ឈានដល់​វគ្គ​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​។​
 
​ក្រុម​ជើង​ឯកប្រចាំ​ទ្វីបអាមេរិក​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​រង់ចាំ​ការប្រកួត​រវាង​អាល្លឺម៉ង និង​ម៉ិ​ក​ស៊ិ​ក​ដែល​ត្រូវធ្វើ​ការប្រកួត​នៅ​រាត្រី​នេះ ដើម្បី​ដណ្តើមពាន Confederations Cup លើក​ទី​១០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​រុស្ស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com