កីឡាអន្តរជាតិ
អន្តរជាតិ
វីរបុរស Man Utd ៥​នាក់​, Giggs, Scholes, Butt និង​បងប្អូន Neville មក​ប៉ោយប៉ែត​
02, Jul 2017 , 10:49 am        
រូបភាព
ដោយ: ថ្មីៗ
អតីត​កីឡាករ​ឆ្នើម​របស់​ក្លិប Manchester United ប្រាំ​នាក់ គឺ Ryan Giggs, Paul Scholes, Nicky Butt, Gary Neville និង Phil Neville បាន​មកដល់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​១ ខែកក្កដា​។ នេះ​បើតាម​ការ​បង្ហោះ​រូប​តាម​ហ្វេ​ស​ប៊ុ​ករ​បស់​ម្ចាស់​គណនី​ម្នាក់​ឈ្មោះ Alex Jang Happy Man ដែល​បាន​ថត Selfie ជាមួយ​អតីត​កីឡាករ​ទាំងនោះ​។​



​យោងតាម​ការផ្សាយ​រប​ស់ Goal.com អតីត​កីឡា​ករទាំង​៥​រូប ដែល​ចាប់ផ្តើម​អាជីព​ដ៏​រុងរឿង​ជាមួយ Manchester United ក្នុងអំឡុង​ឆ្នាំ​១៩៩២ (Five of Manchester United’s ‘Class of 92’)  ដែល​ក្នុង​ដំណើរ​ទៅកាន់​ប្រទេស​ចំនួន​១៦​នៅលើ​ពិភពលោក​ក្នុងនោះ​មាន ហុងកុង ថៃ កម្ពុជា និង​ចិន ផងដែរ​។​

​ដំណើរ​កម្សាន្ត​របស់ Ryan Giggs, Paul Scholes, Nicky Butt, Gary Neville និង Phil Neville គឺ​ផ្នែក​មួយ​នៃ​គម្រោង​ទីផ្សារ​របស់ The Ballr Tour ដើម្បី​ផ្សព្វផ្សាយ​ពី Game Application មួយ ដែល​អាច​ឲ្យ​អ្នកគាំទ្រ​មាន​អារម្មណ៍​ដូច​ពួកគេ​មើល​ការប្រកួត​ផ្ទាល់ ហើយ​វា​ជា​ក៏​ជា​ផ្សព្វផ្សាយ​ទាក់ទង​នឹង​ក្របខណ្ឌ Premier League ផងដែរ​។​

បើតាម​ម្ចាស់​គណនី​ឈ្មោះ Alex Jang Happy Man វីរបុរស​ទាំង​៥​របស់ Manchester United ស្ថិតនៅលើ​ទឹកដី​កម្ពុជា​រយៈពេល​ប្រមាណ​តែ​៤​ម៉ោង​ប៉ុណ្ណោះ​៕



© រក្សាសិទ្ធិដោយ thmeythmey.com