កីឡាអន្តរជាតិ
អន្តរជាតិ
Jeff Horn ឈ្នះ Manny Pacquiao ក្នុងការដណ្តើមខ្សែក្រវាត់ WBO Welterweight
02, Jul 2017 , 11:58 am        
រូបភាព
ដោយ: ថ្មីៗ
កីឡាករ​ប្រដាល់​ហ្វីលីពីន Manny Pacquiao បានខក​ចិត្ត​ដោយ​រង​បរាជ័យ​ក្រោម​ដៃ​កីឡាករ​អូស្ត្រាលី Jeff Horn នៅ​សង្វៀន​នៃ​កីឡដ្ឋាន Suncorp ក្រុង Brisbane ប្រទេស​អូស្ត្រាលី នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២ ខែកក្កដា នេះ។ ជ័យ​ជម្នះ​ក្រោយ​ការ​ប្រកួត​១២ទឹកពេញ នាំឲ្យ Horn ក្លាយ​ជាម្ចាស់​ខ្សែក្រវាត់ WBO Welterweight ​។



យោងតាមលទ្ធផល​សម្រេចជាឯកច្ឆ័ន្ទ Jeff Horn ឈ្នះ Manny Pacquiao ក្នុងពិន្ទុ ១១៧-១១១, ១១៥-១១៣, ១១៥-១១៣។

មុន​ជួប Pacquio, Horn អាយុ​២៩​ឆ្នាំ ឈ្នះ​១៣​ប្រកួត​ជាប់​គ្នា ដោយ​ចុងក្រោយ​គេ​បាន​ការពារ​ខ្សែក្រវាត់ WBO Inter-Continental តាមរយៈ​ការបំបាក់​កីឡាករ​អាហ្វ្រិក​ខាងត្បូង Ali Funeka នៅ​ទឹក​ទី​៦​លើស​ង្វៀន Vector Arena ក្រុង Auckland ប្រទេស​នូ​វេ​ល​សេ​ឡង់​។​

​នេះ​ក៏​ជា​ការឡើង​សង្វៀន​លើកដំបូង​ផងដែរ​របស់ Pacquiao នៅក្នុង​ឆ្នាំ​២០១៧  ដោយ​គេ​ត្រូវការពារ​ខ្សែក្រវាត់ WBO Welterweight ដែល​យកបាន​ពី​កីឡាករ​អាមេរិក Jessie Vargas នា​ជំនួប​នៅ​សង្វៀន​ក្រុង Naveda សហរដ្ឋអាមេរិក កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៦៕




Tag:
 Pacquiao
  Jeff Horn
© រក្សាសិទ្ធិដោយ thmeythmey.com