កីឡាអន្តរជាតិ
អន្តរជាតិ
២​សំបុត្រ​សម្រាប់​ពលរដ្ឋ​ខ្មែរ ​ដើម្បី​ទស្សនា​ជំនួប​បើកឆាក FIFA World Cup នៅ​រុស្ស៊ី​
02, Jul 2017 , 3:29 pm        
រូបភាព
ដោយ: ថ្មីៗ
សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក FIFA World Cup បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា ចូលរួម​ឆ្លើយ​សំណួរ​សាមញ្ញ​ដើម្បី​ទទួលបាន​ឱកាស​ឈ្នះ​សំបុត្រ​២​សន្លឹក​ទៅ​ទស្សនាការ​ប្រកួត​បើកឆាក FIFA World Cup ឆ្នាំ​២០១៨ នៅ​ប្រទេស​រុស្ស៊ី​។​



​ការប្រកួត FIFA World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៤ ខែមិថុនា ដល់​ថ្ងៃទី​១៥ ខែកក្កដា ដោយមាន​៣២​ក្រុម​ចូលរួម​។ បច្ចុប្បន្ន ក្រុម​ចំនួន​៣​បាន​រងចាំ​រួចជាស្រេច​ក្នុងនោះ​មាន​ម្ចាស់ផ្ទះ​រុស្ស៊ី ប្រេ​ស៊ី​ល និង​អ៊ីរ៉ង់​។ ការប្រកួត​បើកឆាក​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​១៤ ខែមិថុនា នៅ​កីឡដ្ឋាន Luzhniki ក្នុង​ក្រុង​មូ​ស្គូ រវាង​ម្ចាស់ផ្ទះ និង​ក្រុម​១​ទៀត​នៅក្នុង​ពូ​ល A​។​

​យោងតាម​ទំព័រ FIFA World Cup ដែល​បាន Set Custom ព័ត៌មាន​សម្រាប់​កម្ពុជា​នោះ បាន​បញ្ជាក់ថា ការប្រកួតប្រជែង​នេះ នឹងមាន​ឱកាស​ឈ្នះ​សំបុត្រ​២​សន្លឹក​សម្រាប់​ទស្សនាកា​រ​ប្រកួត​បើកឆាក​។ សំណួរ​ដែល​ត្រូវ​ឆ្លើយ​នោះ​គឺ Tell us who do you want to bring and why? (​ប្រាប់​យើងខ្ញុំ​ថា តើ​អ្នកណា​ដែល​អ្នក​ចង់​នាំទៅ​ជាមួយ និង​ហេតុអ្វី​?)​។​

​ក្រៅពី​សំបុត្រ FIFA ទទួលបន្ទុក​លើ​ការ​ស្នាក់នៅ និង​ការធ្វើដំណើរ​ផងដែរ​។​
​ដើម្បី​ឆ្លើយ​សំណួរ សូម​ចូលទៅ​កាន់​៖  www.fifa.to/e/win_fb_en


© រក្សាសិទ្ធិដោយ thmeythmey.com