ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ចាញ់ Horn មិនទាន់បញ្ចប់ការរិះគន់
03, Jul 2017 ,
7:19 pm
រូបភាព
×
ដោយ:
ទេព ពិទូរ្យ
មានការរិះគន់ជាច្រើនតាមរយៈអ្នកកីឡាល្បីៗនៅជុំវិញពិភពលោកអំពីការវិនិច្ឆ័យដោយកាត់សេចក្តីឲ្យ Manny Pacquiao ចាញ់ Jeff Horn នាការប្រកួតដណ្តើមខ្សែក្រវាត់ WBO ដែលធ្វើឡើងនៅសង្វៀនក្នុងកីឡដ្ឋាន Suncorp ទីក្រុង Brisbane ប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃអាទិត្យ ទី២ ខែកក្កដា។
ក្រោយបញ្ចប់ការប្រកួតទាំង១២ទឹកចៅក្រមទាំងបីរូបបានឲ្យអ្នកប្រដាល់អូស្ត្រាលី Jeff Horn ឈ្នះ Manny Pacquiao ដោយពិន្ទុឯកច្ឆ័ន្ទ ១១៧-១១១, ១១៥-១១៣ និង ១១៥-១១៣។ ការសម្រេចខាងលើបានធ្វើឲ្យអ្នកកីឡាមួយចំនួនរិះគន់ដោយបង្ហោះសារមិនពេញចិត្តចំពោះលទ្ធផលនេះនៅក្នុងបណ្តាញសង្គមរបស់ពួកគេរៀងៗខ្លួន។
អតីតស្តេចប្រដាល់ទម្ងន់ធ្ងន់របស់អង់គ្លេស Lennox Lewis បានបង្ហោះសារលើ Twitter របស់ខ្លួនថា៖«នេះដូចមិនមែនជាការប្រដាល់ទេ។ Horn ពិតជាធ្វើបានល្អក្នុងប្រកួតនេះ ប៉ុន្តែខ្ញុំមើលមិនឃើញថាគាត់អាចឈ្នះ Pacquiao ត្រង់ណានោះទេ»។
ចំណែកតារាបាល់បោះ NBA កីឡាករ Kobe Bryant និង Damian Lillard ក៏បានបង្ហាញអារម្មណ៍មិនពេញចិត្តនូវការសម្រេចនេះផងដែរ ដោយលើកឡើងថាការប្រកួតនេះមានបញ្ហា និងមានភាពសុក្រិត្យឡើយ។
មួយវិញទៀតបើតាមការផ្សាយរបស់សារព័ត៌មាន ABC អូស្ត្រាលី រឿងដែលគួឲ្យក្តៅក្រហាយជាងគេជុំវិញការបញ្ចេញមតិនៅក្នុងបណ្តាញសង្គមនេះ គឺចៅក្រមម្នាក់ក្នុងចំណោមបីនាក់នេះបានឲ្យអ្នកប្រដាល់អតីតគ្រូបង្រៀនវ័យ២៩ឆ្នាំ ឈ្នះពិន្ទុរហូតដល់ ១១៧ ទល់នឹង ១១១ ទាំងជាក់ស្តែងក្នុងទី៩ កំពូលអ្នកប្រដាល់ហ្វីលីពីនបានវាយ Horn ស្ទើតែបាត់បងស្មារតីនោះ។
យ៉ាងណាក៏ដោយជាមួយនឹងកិច្ចសម្ភាសក្រោយបញ្ចប់ការប្រកួត អ្នកប្រដាល់មិនធ្លាប់ស្គាល់ពាក្យចាញ់បានប្រកាសថារូបគេស្វាគមន៍ជានិច្ចសម្រាប់ការប្រកួតសងសឹកជាមួយនឹងម្ចាស់ខ្សែក្រវាតពិភពលោក៨ស្ថាប័ន វ័យ៣៨នេះ។ លើសពីនេះទៀត រូបគេក៏ចង់សាកថ្វីដៃជាមួយ Floyd Mayweather ផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប្រដាល់
Manny Pacquiao
Jeff Horn
WBO
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
5 ថ្ងៃ
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
7 ថ្ងៃ
បុរាណវិទូប្រឹងគាស់កកាយអាថ៌កំបាំងព្រែកជីកស្រមោច ដែលបានជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧
1 សប្តាហ៍
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
22 ម៉ោង
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម