ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូបង្វឹកជំរុញឲ្យ Pacquiao ព្យួរស្រោមដៃដោយមិនចាំបាច់ជួប Floyd ឡើយ
04, Jul 2017 ,
7:39 pm
រូបភាព
×
ដោយ:
ទេព ពិទូរ្យ
Manny Pacquiao បានត្រឡប់មកដល់ស្រុកកំណើតវិញហើយ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ក្រុមយោធានៅឯប្រលានយន្តហោះ ក្រោយចាញ់អ្នកប្រដាល់អូស្ត្រាលី Jeff Horn។ ស្របពេលនឹងការមកដល់នេះ គ្រូបង្វឹករបស់ស្តេចប្រដាល់ហ្វីលីពីនលោក Freddie Roach និយាយថា រូបគេគួរដល់ពេលចូលនិវត្តន៍ហើយ។
បើតាម DailyMail ក្រោយរងបរាជ័យក្រោមថ្វីដៃអ្នកប្រដាល់មិនដែលចាញ់ Jeff Horn នាការប្រកួតដណ្តើមខ្សែក្រវាត់ WBO កាលពីថ្ងៃអាទិត្យកន្លងទៅ ពេលនេះ Pacquiao បានត្រឡប់មកដល់ទីក្រុង General Santos ប្រទេសហ្វីលីពីនវិញហើយកាលពីថ្ងៃចន្ទ។ ប៉ុន្តែលោក Freddie Roach ដែលជាគ្រូបង្វឹកម្ចាស់ខ្សែក្រវាត់៨ស្ថាប័នជាង១០ឆ្នាំមកហើយនេះ យល់ឃើញថារូបគេដល់ពេលព្យូរស្រោមដៃទុក ហើយ។
តាមពិតទៅមុនជំនួបរវាង Pacquiao-Horn គ្រូបង្វឹកសញ្ជាតិអាមេរិក វ័យ៥៧ឆ្នាំធ្លាប់បង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុង Brisbane ថា Pac-man ចង់ជួប Floyd Mayweather ម្តងទៀតដែរ។ តែលោកបានលើកឡើងដែរថា ប្រសិនបើចង់ប៉ះអ្នកប្រដាល់មិនដែល ចាញ់ របស់ អាមេរិកជាលើកទី២នោះ ត្រូវយកឈ្នះ Horn ជាមុនសិន ហើយបើចាញ់គួរតែបញ្ចប់អាជីពជាអ្នកប្រដាល់ហើយ។
បរាជ័យលើកនេះ លោក Freddie Roach មើលឃើញថាអ្នកប្រដាល់អាស៊ីវ័យ៣៨នេះ សក្តិសមដល់ពេលព្យួរស្រោមដៃរបស់គេហើយ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប្រដាល់
Manny Pacquiao
Freddie Roach
ចូលនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
5 ថ្ងៃ
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
7 ថ្ងៃ
បុរាណវិទូប្រឹងគាស់កកាយអាថ៌កំបាំងព្រែកជីកស្រមោច ដែលបានជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧
1 សប្តាហ៍
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
19 ម៉ោង
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម