ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជំងឺឬសដូងបាត ព្យាបាលដោយថ្នាំមិនជា តើមានវិធីអ្វីបន្ថែមទៀតទៅ?
× ជំងឺឬសដូងបាតគឺជាការរីកធំនៃសរសៃឈាមវ៉ែនមួយនៅជញ្ជាំងរុន្ធគូថឈ្មោះថា Hemorrhoid Vein ហើយរឿងនេះភាគច្រើនបណ្តាលមកពីការកកិតខ្លាំងលើសរសៃឈាមនេះជ្រាំដែលៗរហូតដល់វារីកធំតែម្តង។ ហើយការទល់លាមកជាញឹកញាប់ក៏ជាហេតុផលនាំឲ្យកើតជំងឺឬសដូងបាតដែរ។
ភាគច្រើនជំងឺឬសដូងបាតអាចស្រួលបួលវិញដោយមិនបាច់ព្យាបាលអ្វីឡើយ។ ចំពោះការព្យាបាលវិញ គឺច្រើនតែប្រើវិធីជំរុញដល់អ្នកជំងឺញ៉ាំអាហារសម្បូរជាតិសរសៃ ញ៉ាំទឹកគ្រប់គ្រាន់ និងមានទម្លាប់បន្ទោបង់ទៀងទាត់ ព្រមទាំងចៀសវាងការប្រឹងពេលបន្ទោបង់ម្តងៗ។
យ៉ាងណាមិញ ចំពោះករណីជំងឺឬសដូងបាតដែលធ្ងន់ធ្ងរ ឬមិនឆ្លើយតបនឹងការព្យាបាលដោយខ្លួនឯង និងការប្រើថ្នាំរយៈពេលយូរមកហើយនោះ គឺគ្មានអ្វីអាចជួយបានក្រៅពីការវះកាត់ឡើយ។ វិធីវះកាត់ដែលគ្រូពេទ្យអាចនឹងធ្វើនោះមានដូចជា៖
• ការប្រើខ្សោយចងសរសៃឈាមវ៉ែនដែលរីកធំនោះដើម្បីផ្តាច់វាចេញ
• ការចាក់ថ្នាំឲ្យសរសៃឬសដូងនោះរួមតូច
• ការបាញ់ភ្លើងអ៊ីនហ្វ្រា ក្តៅ ឬត្រជាក់ដើម្បីឲ្យសរសៃឬសដូងនោះរួមតូចវិញ
• ប្រើវិធីវះកាត់តែម្តង ប៉ុន្តែអ្នកជំងឺត្រូវចាក់ថ្នាំស្ពឹក ឬសណ្តំសិន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com