ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កូន​ក្នុង​ផ្ទៃ​លូតលាស់​យឺត អាច​ដោយសារតែ​មូលហេតុ​ទាំងនេះ​
03, Mar 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្មាន​នរណាម្នាក់​ចូលចិត្ត​លឺ​គេ​ប្រាប់ថា​កូន​នៅក្នុង​ផ្ទៃ​របស់ខ្លួន​មានការ​លូតលាស់​យឺត ឬ​មិន​គ្រប់គ្រាន់​នោះទេ​។ យ៉ាងណាមិញ ទារក​ដែល​លូតលាស់​យឺត​ក្នុង​ផ្ទៃ​ម្តាយ​មាន​ពីរ​ប្រភេទ​ដូចជា​៖



•    ការលូតលាស់​យឺត​ស៊ីមេទ្រី​គ្នា​៖ រាល់​សរីរាង្គ​ទាំងអស់​របស់​ទារក​មិនសូវ​លូតលាស់​ទៅតាម​អាយុ​នៃ​ការ​មាន​គ័​រ​។​

•    ការលូតលាស់​យឺត​មិន​ស៊ីមេទ្រី​គ្នា​៖ មាន​សី​រា​ង្គ​ខ្លះ​លូតលាស់​មិន​សមាមាត្រ​នឹង​សរីរាង្គ​ផ្សេងទៀត​ដូចជា ខួរក្បាល និង​ក្បាលមាន​ទំហំ​ធម្មតា តែ​ពោះ​បែរជា​តូច​។​

​កង្វះ​អាហារូបត្ថម្ភ​
​របប​អាហារ​ដែលមាន​ជីវជាតិ​គឺជា​រឿង​ដែល​ត្រូវ​ទទួលបាន​ដើម្បី​ទារក​ក្នុង​ផ្ទៃ​លូតលាស់ និង​ធំធាត់​ប្រកបដោយ​សុខភាព​ល្អ​។ ប៉ុន្តែ​បើសិនជា​ការផ្គត់ផ្គង់​ជីវជាតិ​មួយ​នេះ​មិនអាច​ធ្វើបាន​ហើយ វា​ប្រហែលជា​ធ្វើ​ឲ្យ​ទារក​លូតលាស់​យឺត​ដែរ​។ ពេលខ្លះ ទារក​មិនអាច​ទទួលបាន​អុកស៊ីសែន និង​ជីវជាតិ​ពី​សុក​បាន​ដោយសារតែ​កូនភ្លោះ​ពីរ​ឬ​ច្រើន បញ្ហា​នៅ​សុក ការរស់នៅ​កន្លែង​ខ្ពស់ ឬ​ជំងឺ​ត្រៀម​ក្រឡាភ្លើង​។​

​ទម្លាប់​របៀប​រស់នៅ​ដែល​មិន​ផ្តល់​សុខភាព​
​បើសិនជា​ម្តាយ​នៅតែ​បន្ត​ប្រើ​ថ្នាំ ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជក់បារី​ទៀត វា​ពិតជា​មន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​ការលូតលាស់​របស់​ទារ​ក​ជាមិនខាន​។ មិន​ខ្វល់​ថា​ម្តាយ​ញ៉ាំ​អ្វី​ឡើយ វា​សុទ្ធតែ​ឆ្លង​ចូលទៅក្នុង​ឈាម​កូន​បាន​ទាំងអស់​។ ដូច្នេះ​កត្តា​មិន​ផ្តល់​សុខភាព​ទាំងនេះ​ហើយនឹង​បំផ្លាញ​ការលូតលាស់​របស់​កោសិកា​ទារក​ក្នុង​ផ្ទៃ​បាន​។​

​ជំងឺ​លើស​សម្ពាធ​ឈាម​ដោយសារ​មាន​ផ្ទៃពោះ​
​ភាគច្រើន​ស្ត្រី​ប្រមាណ ៦ ទៅ​៨​ភាគរយ​នឹងរង​ភាព​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ដោយសារតែ​ការ​មាន​ផ្ទៃពោះ​។ លើសពីនេះទៅទៀត ការបង្ក​រោគ​មួយចំនួន​ក្នុងពេល​មាន​ផ្ទៃពោះ​អាច​ចម្លង​ទៅ​ទារក​តាមរយៈ​សុក​ដែរ ដែលជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ទម្ងន់​របស់​ទារក​ផង​។ បើសិនជា​ម្តាយ​មាន​ជំងឺ Lupus នោះ​ក៏​ប្រឈម​នឹង​ទារក​មិនសូវ​លូ​លតា​ស់​ដែរ​។​

​ទឹកភ្លោះ​តិច​
​ការលូតលាស់​របស់​សាច់ដុំ ដៃជើង និង​សួត​មាន​ជាប់ទាក់ទង​នឹង​ទឹកភ្លោះ​។ ក្នុង​ត្រីមាស​ទី​២ ទារក​ត្រូវ​ដកដង្ហើម និង​លេបទឹក​ភ្លោះ ដើម្បី​ជួយ​ដល់​សួត​លូតលាស់​បាន​។ ដូច្នេះ កាលណា​ទឹកភ្លោះ​មាន​តិច​ក្នុង​ត្រីមាស​ទី​ពីរ អាច​នឹងធ្វើ​ឲ្យ​ទារក​មាន​ទម្ងន់​មិន​គ្រប់​ដែរ​។​

​ភាពមិនធម្មតា​ផ្សេងៗ​
​ភាពមិនធម្មតា​ពី​កំណើត និង​ក្រូម៉ូសូម​មិនធម្មតា​អាច​បន្ថយ​ការលូតលាស់​របស់​ទារ​ក​ក្នុង​ផ្ទៃ​បាន​។ រាល់​ភាពមិនធម្មតា​ជាមួយនឹង​ទងសុក​ទាំងអស់​ក៏​អាចធ្វើ​ឲ្យ​ទារក​ខូច​អាវៈ​យ​វៈ​បានដែរ​។​
​អ្វីដែល​ស្ត្រី​អាច​ធ្វើបាន​ក្នុងពេល​មាន​ផ្ទៃពោះ​គឺ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ប្រក​ដ​ថា​អ្នក​មិនបាន​បង្អត់​ខ្លួនឯង​ឡើយ​។ ការទទួលបាន​ការថែទាំ​ង​សុខ​ភាពជា​ទៀងទាត់​មុនពេល​មាន​ផ្ទៃពោះ និង​មាន​ទម្លាប់​ល្អ​ចំពោះ​សុខភាព នឹង​ជួយ​បង្ការ​ការលូតលាស់​យឺត​របស់​ទារក​ក្នុង​ផ្ទៃ​បាន​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com