កីឡាជាតិ
ជាតិ
អបអរសាទរ​! កីឡាការិនី កែ ឡេង និង​អ៊ុក ស្រីមុំ ឈ្នះ​មេដាយមាស​ពី​ស៊ី​ហ្គេម​ហើយ​!
24, Aug 2017 , 3:53 pm        
រូបភាព
ដោយ: ថ្មីៗ
​កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ បាន​យកឈ្នះ​កីឡាការិនី​ថៃ Phantipha Wongchuvej និង Pataratida Meepak ក្នុង​លទ្ធផល ១៣-១០ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​លើ​វិញ្ញាសា​វាយ​គូ​នារី ដើម្បី​នាំ​កម្ពុជា ទទួលបាន​មេដាយមាស​ទី​១ ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។​



ការ​ប្រកួតវគ្គ​ផ្តាច់ព្រ័ត្រ ជាជំនួប​ដ៏​តឹងតែងបំផុត ដោយកម្ពុជា ប្រឹងតាម​ថៃដែលបាន​នាំមុខ ១០ ទល់៤ ។ ក្រុម​កីឡាការិនី​កម្ពុជា បាន​យក​ឈ្នះ១ពិន្ទុ​ជាបន្ត​បន្ទាប់ មុ​ន​នឹងរកបាន​៥ពិន្ទុ ដើម្បី​ទទួល​ជ័យ​ជម្នះ​ដ៏រំភើប។
 
​កីឡាការិនី​ឆ្នើម​ទាំង​ពីររូប អ៊ុក ស្រីមុំ និង​កែ ឡេង   បានឈ្នះ​រាល់​ការប្រកួត​ក្នុង​ដំណើរ​មក​ទទួលបាន​មេដាយមាស​នេះ​។ នៅ​វគ្គ​ជម្រុះ​ដែល​ប្រកួត​នៅ​ទីលាន Arena Petanque ដូចគ្នា ពួកគាត់​យកឈ្នះ​ក្រុមកីឡា​ការិនី​វៀតណាម ១៣-៨ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ 
 
​រីឯ​នៅ​ការប្រកួត​ជម្រុះ កីឡាការិនី​ប៉េតង់ កែ ឡេង និង អ៊ុក ស្រីមុំ បាន​យកឈ្នះ​មី​យ៉ាន់​ម៉ា ១៣-១ ក្នុងជំនួប​លើក​ទី​១ រួច​បន្ត​ឈ្នះ​ឥណ្ឌូណេស៊ី ១៣-៥ ក្នុងជំនួប​លើក​ទី​២ និង​ឈ្នះ​ថៃ ១៣-១០ ។​
 
​ក្រុម​នារី​កម្ពុជា ទទួលបាន​មេដាយមាស ក្រុម​ថៃ បាន​មេដាយប្រាក់ ខណៈ​ក្រុម​កីឡាការិនី​វៀតណាម និង​ឡាវ បាន​សំរឹទ្ធ​៕
 
 

Tag:
 SEA Games 2017
  ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com