ជាតិ
សម្ដេច ហ៊ុន សែន ជំរុញ​ឲ្យ​បង្កើត​មណ្ឌល​សុខភាព​នៅតាម​រោងចក្រ​កាត់ដេរ​នីមួយៗ​
24, Aug 2017 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រៅពី​ណែនាំ​ទៅ​ក្រសួងសុខាភិបាល​ឲ្យ​ពង្រីក​ការផ្ដល់សេវា​សុខភាព​តាម​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​រោងចក្រ ប្រមុខ​រដ្ឋាភិបាល សម្ដេច ហ៊ុន សែន បាន​អំពាវនាវ​ដល់​ម្ចាស់​រោងចក្រ​វាយ​ន​ភណ្ឌ​កាត់ដេរ​បង្កើត​មណ្ឌល​ថែទាំ​សុខភាព​នៅតាម​រោងចក្រ​របស់ខ្លួន​នីមួយៗ ដើម្បី​ជួយ​ពិនិត្យ​ព្យាបាល​ជូន​កម្មករ​ជាបឋម​។



«​ខ្ញុំ​គិតថា បើ​ធ្វើដូច្នេះបាន យើង​នឹង​ជួយ​គ្នា​នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក ហើយ​រឿងនេះ​ជា​ផលប្រយោជន៍​រួម ដែល​យើង​ចាត់ទុក​ដូចជា​នៅក្នុង​គ្រួសារ​មួយ​របស់​យើង​»​។ នេះ​ជាការ​ថ្លែង​របស់ សម្ដេច ហ៊ុន សែន នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ថ្ងៃទី​២៣​ខែសីហា​។ សម្ដេច​បាន​ជំរុញ​ឲ្យ​រោងចក្រ​នានា​បង្កើត​ឲ្យ​បាន​មណ្ឌល​សុខភាព​ផ្ទាល់ខ្លួន ដូចដែល​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បានធ្វើ​រួម​មកហើយ​។

​សូម​ស្ដាប់​ប្រសាសន៍ សម្ដេច ហ៊ុន សែន ដូចតទៅ​៖





Tag:
 កម្មករ​កាត់ដេរ​
© រក្សាសិទ្ធិដោយ thmeythmey.com