ជាតិ
រដ្ឋាភិបាល​ផ្លាស់ប្តូរ និង​តែងតាំង​អភិបាលស្រុក​៣​រូប​នៅ​ខេត្តកោះកុង​
25, Aug 2017 , 8:39 am        
រូបភាព
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មន្ត្រីរាជការ​៤​រូប​នៅ​ខេត្តកោះកុង ក្នុងនោះ​មានការ​ផ្លាស់ប្តូរ និង​តែងតាំង​អភិបាលស្រុក​-​ក្រុង​ចំនួន​៣ ។​



​យោងតាម​អនុក្រឹត្យ ចុះ​ថ្ងៃទី​២២ ខែសីហា លោក បូ វិបុល អភិបាលក្រុង​ខេមរភូមិន្ទ ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​សាលាខេត្ត​កោះកុង រីឯ​លោក ទូ សាវុធ អភិបាលស្រុក​ថ្មបាំង ឲ្យ​ទៅកាន់​មុខតំណែង​អភិបាលស្រុក​បុ​ទុម​សាគរ​។ ចំណែកឯ លោក ឈេ​ង សុវណ្ណ​ដា តែងតាំង​ជា​អភិបាលក្រុង​ខេមរភូមិន្ទ ហើយ​និង​លោក អន សុធា​រិ​ទ្ធ តែងតាំង​ជា​អភិបាលស្រុក​ថ្មបាំង​៕


Tag:
 រាជរដ្ឋាភិបាល​
 ​ តែងតាំង​
 ​ ខេត្តកោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com