កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ U22 កម្ពុជា​បរាជ័យ​ទាំង​៥​ប្រកួត​ក្នុង​ពូ​ល ខណៈ​ថៃ និង​ឥណ្ឌូណេស៊ី ទៅ​វគ្គ​១/២
24, Aug 2017 , 5:56 pm        
រូបភាព
ក្រុម​ថៃទម្លាក់វៀតណាម​ក្នុងលទ្ធផល ៣-០ ។ រូបថត KL2017
ក្រុម​ថៃទម្លាក់វៀតណាម​ក្នុងលទ្ធផល ៣-០ ។ រូបថត KL2017
ដោយ:
​ក្រុម U22 ថៃ និង​ឥណ្ឌូណេស៊ី​បាន​ដឹក​ដៃ​គ្នា​តំណាង​ឲ្យ​ពូ​ល B ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី ក្រោយ​ឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​នា​ការប្រកួត​បញ្ចប់​វគ្គជ​ម្រុះ​តាម​ពូ​ល​នៅ​ថ្ងៃទី​២៤ ខែសីហា នេះ​។ ចំណែក​ក្រុម U22 កម្ពុជា​បន្ត​រង​ការខកចិត្ត​ទាំង​៥​លើក​នា​ការប្រកួត​ក្នុង​ពូ​ល​។

 
​ក្រុម U22 ថៃ​ទម្លាក់​វៀតណាម​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ជាមួយនឹង​លទ្ធផល ៣-០ នា​ការប្រកួត​បញ្ច​ប់ពូ​ល B នៅ​កីឡដ្ឋាន Selayang Municipal Council Stadium នា​រសៀល​ថ្ងៃទី​២៤ ខែសីហា​។ ជ័យជម្នះ​របស់​ថៃ សម្រេច​ម្នាក់​១​គ្រាប់​ជា​បន្តបន្ទាប់​ដោយ​កីឡាករ Phitiwat Sukjitthammakul, Picha U-Tra និង​កីឡាករ Chenrop Samphaodi​។​
 
​ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន Shah Alam Stadium ក្រុម​ឥណ្ឌូណេស៊ី​បាន​យកឈ្នះ U22 កម្ពុជា ២-០ ដើម្បី​បាន​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម​ថៃ​តំណាង​ឲ្យ​ពូ​ល B​។ នេះ​ជាការ​បរាជ័យ​លើក​ទី​៥​សម្រាប់​ក្រុម U22 កម្ពុជា​ក្នុងចំណោម​៥​ប្រកួត​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​នេះ​។ 
 
​ដោយឡែក ជំនួប​បង្គ្រប់កិច្ច​នៅ​កីឡដ្ឋាន UM Arena Stadium ក្រុម​ហ្វីលីពីន​បាន​យកឈ្នះ​ក្រុមទី​ម័​រ​ខាងកើត​ក្នុង​លទ្ធផល ២-០​។​
 
​សម្រាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ថៃ​ត្រូវ​ប៉ះ​ក្រុម​លេខ​២​ពូ​ល A មី​យ៉ាន់​ម៉ា ខណៈ​ម៉ាឡេស៊ី​ដែលជា​ម្ចាស់ផ្ទះ និង​ជា​លេខ​១​ពូ​ល A ត្រូវ​ស្វាគមន៍​ឥណ្ឌូណេស៊ី​៕  
 
 

Tag:
 បាល់ទាត់​
  SEA Games 2017
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com