កីឡាជាតិ
ជាតិ
លោក Kazunori សម្រេច​មិន​ទៅ​បុណ្យសព​ឪពុក​នៅ​ជប៉ុន ព្រោះ​ជាប់​ដឹកនាំ U18 កម្ពុជា​
25, Aug 2017 , 9:09 pm        
រូបភាព
​លោក Inoue Kazunori គ្រូបង្វឹក​ក្រុម​សាលា​បាល់ទាត់​ជាតិ និង​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៨ និង​១៩​ឆ្នាំ
​លោក Inoue Kazunori គ្រូបង្វឹក​ក្រុម​សាលា​បាល់ទាត់​ជាតិ និង​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៨ និង​១៩​ឆ្នាំ
ដោយ: ថ្មីៗ
​លោក Inoue Kazunori គ្រូបង្វឹក​ក្រុម​សាលា​បាល់ទាត់​ជាតិ និង​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៨ និង​១៩​ឆ្នាំ បានសម្រេច​ចិត្ត​ជ្រើសរើស​ការដឹកនាំ​ក្រុម U18 កម្ពុជា ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ AFF U18 Championship នៅ​មី​យ៉ាន់​ម៉ា ដោយ​លុបចោល​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​សម្រាប់​ពិធីបុណ្យ​ឪពុក​បង្កើត​របស់ខ្លួន​។​

 
​យោងតាម​ការផ្សាយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ឪពុក​របស់​គ្រូបង្វឹក​ជនជាតិ​ជប៉ុន លោក Inoue Kazunori ទើបតែ​ទទួលមរណភាព​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ស្របពេល​ដែល​លោក​ត្រូវ​ដឹកនាំ U18 កម្ពុជា​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​នា​ថ្ងៃអាទិត្យ ហើយ​ត្រៀមខ្លួន​ចូលរួម​ការប្រកួត AFF U18 Championship 2017 នៅ​មី​យ៉ាន់​ម៉ា​។​
 
​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ បាន​ពន្យល់​ហេតុផល​ថា​៖ «​នៅពេល​ឪពុក​របស់ខ្ញុំ​គាត់​នៅរស់​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​កុំអោយ​កម្ពុជា​ចាញ់​»​។​
 
U18 កម្ពុជា​នឹងចូលរួម​ការប្រកួត AFF U18 Championship 2017 នៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន ប្រទេស​មី​យ៉ាន់​ម៉ា ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​១២ ខែកញ្ញា ដោយ​ក្រុម​ក្រោម​ការដឹកនាំ​របស់លោក Kazunori ស្ថិត​ពូ​ល A ជាមួយ ថៃ ម៉ាឡេស៊ី ទី​ម័​រ​ខាងកើត ឡាវ និង​សិង្ហ​បុរី​៕

Tag:
 បាល់ទាត់
  Inoue Kazunori
  U18
© រក្សាសិទ្ធិដោយ thmeythmey.com