អត្ថបទពាណិជ្ជកម្ម
ស៊ីម៉ងត៍​អូដ្ឋ​ថ្មី ជាមួយ​បេសកកម្ម “​សាងសង់​ដោយ​មោទនភាព​” អនុញ្ញាត​ឲ្យ​អតិថិជន​ពិសោធន៍​នូវ​គុណភាព​ដ៏​រឹងមាំ​នៃ​ស៊ីម៉ងត៍​ជាតិ​មួយ​នេះ​
04, Sep 2017 , 2:36 pm        
រូបភាព
​ចាប់ពី​ខែ​វិ​ចិ្ឆ​កា​នេះ​តទៅ ប្រជាជន​កម្ពុជា​អាច​ចូលរួម​ធ្វើជា​សាក្សី​នៃ​គុណភាព​ដ៏​រឹងមាំ​របស់​ស៊ីម៉ងត៍​ដែល​ផលិត​ក្នុងស្រុក​បាន​ហើយ​។ ក្រុមការងារ​របស់​ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន នឹងធ្វើ​ដំណើរ​ជុំវិញ​ទីក្រុង​ភ្នំពេញ​និង​តាម​បណ្តាល​ខេត្ត​មួយចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃទី​៤​ខែកញ្ញា រហូតដល់​ខែតុលា ឆ្នាំ​២០១៧ ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​យល់​កាន់តែច្បាស់​នូវ​គុណភាព​នៃ​ស៊ីម៉ងត៍​ដែលជា​ផលិត​ក្នុងស្រុក​មួយ​នេះ​។​

​លោក ឧកញ៉ា លាង ម៉េង អគ្គនាយក ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន បាន​មានប្រសាសន៍ថា​៖ «​យើង​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​បាន​ស្គាល់​កាន់តែច្បាស់​ក៏ដូចជា​ធ្វើ ជា​សាក្សី​នូវ​គុណភាព​ដ៏​រឹងមាំ​នៃ​ស៊ីម៉ងត៍​ដែល​ផលិត​នៅក្នុង​ទឹកដី​កម្ពុជា ស៊ីម៉ងត៍​របស់​យើង​មានគុណ​ភាពល្អ​មិន​ចាញ់​ផលិតផល​នាំចូល​ពី​បរទេស​ដែរ​។ វា​ជា​ស៊ីម៉ងត៍​ដ៏​រឹងមាំ​បំផុត​មួយ​ក្នុងស្រុក​ដែល​ជាទី​មោទនភាព​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប​។ » 



​សម្រាប់​ថ្ងៃទី​៤ និង​ទី​៥ ខែកញ្ញា​នេះ ក្រុមការងារ​ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេ​នខ​ប​ភើ​រេ​សិន នឹងធ្វើ​ដំណើរ​ជុំវិញ​ទីក្រុង​ភ្នំពេញ ហើយ​អតិថិជន​អាច​ចូលរួម​ថតរូប​ដើម្បី​ឈ្នះ​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​។ ហើយ​នៅ​ថ្ងៃទី​៦​និង​ទី​៧ ខែកញ្ញា នេះ​ក្រុមការងារ​ជំនាញ​របស់​ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេ​នខ​ប​ភើ​រេ​សិន នឹង​បន្ត​ធ្វើដំណើរ​ទៅ​ជួប​ប្រជាជន​កម្ពុជា​នៅ​ផ្សារ​អូ​ឬ​ស្សី និង​ផ្សារ​អូឡាំពិក ដោយ​មានការ​ផ្តល់នូវ​ព័ត៌មាន​ពី​ផលិតផល​ថ្មីៗ ការលេង​ល្បែង​កម្សាន្ត​ដើម្បី​យក​រង្វាន់ ព្រមទាំង​កម្មវិធី​សប្បាយៗ​ជាច្រើន​ទៀត​។ ប្រជាជន​កម្ពុជា​អាច​ចូលរួម​ពិសោធន៍​គុណភាព​ស៊ីម៉ងត៍​របស់​កម្ពុជា​ជាមួយ​ក្រុម​អ្នកជំនាញ​និង​ការបង្ហាញ​នូវ​បច្ចេកទេស​ក្នុងការ​បូក​ស៊ីម៉ងត៍​ឲ្យ​បាន​រលោង​ស្អាត​ហើយ​ធានា​គុណភាព​កាន់តែ​ជាប់​បានយូរ​។​

​ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន ជួយ​ប្រជាជន​កម្ពុជា​ឲ្យ​កសាង គេហដ្ឋាន ក៏ដូចជា​សំណង់​អគារ​ផ្សេងៗ​នៅ​ទូទាំងប្រទេស​ប្រកបដោយ​គុណភាព​ខ្ពស់​មាន​ទំនុកចិត្ត សុវត្ថិភាព និង​ភាពជឿជាក់​ដោយសារតែ​ផលិតផល​ស៊ីម៉ងត៍​នេះ​ត្រូវបាន​កែលម្អ និង​ផលិតឡើង​ដោយ​យកចិត្តទុកដាក់​ពី​អ្នកជំនាញ​ខ្មែរ និង​បរទេស​ជាច្រើន​នាក់​ដើម្បី​ធានា​នូវ​គុណភាព​តាម​ស្តង់ដារ​អន្តរជាតិ​។



​ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន កំពុងតែ​រៀបចំ​បើក​ដំណើរការ​រោងចក្រ​ស៊ីម៉ងត៍​ថ្មី ដ៏​ទំនើប​បំផុត ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ស្រុក​ទូក​មាស ខេត្តកំពត ជាមួយនឹង​ការចំណាយ​ទុន​ទឹកប្រាក់ ចំនួន ២៦២ លាន​ដុល្លារ​អាមេរិក ដែល​នឹង​ចាប់ផ្តើម​ដំណើរ​ចាប់ពី ខែវិច្ឆិកា​ឆ្នាំ ២០១៧ នេះ​តទៅ​។ រោងចក្រ​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន នេះ​នឹង​ក្លាយជា​រោងចក្រ​ស៊ីម៉ងត៍​ដែល​ធំជាងគេ​និង​ទំនើប​បំផុត​ដោយ​ប្រើ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ អតិថិជន​នឹង​ទទួលបាន​ផលិតផល​ស៊ីម៉ងត៍​ពី​វត្ថុធាតុដើម​ដែលមាន​គុណភាព​ខ្ពស់បំផុត​ជាមួយនឹង​ប្រព័ន្ធគ្រប់គ្រង​បច្ចេកវិទ្យា​ចុងក្រោយបង្អស់​។​

​ការវិនិយោគ​ដ៏​ធំ​រួមមួយ​នេះ​បានចាប់ផ្តើម​ឡើង​នៅ​ចុងឆ្នាំ ២០១៥ ដោយ ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន បាន​ច្របាច់​បញ្ចូល​គ្នា​រវាង​ទីផ្សារ​ក្នុងស្រុក និង​ការ​ចែកចាយ​ទីផ្សារ​របស់​ក្រុមហ៊ុន ជីបម៉ុង​គ្រុប​កម្ពុជា ជាមួយនឹង​ក្រុមហ៊ុន ស៊ីម៉ងត៍​ស្យាម របស់​ថៃ​ដែលជា​អ្នកជំនាញ ខាង​វិស័យ​សាងសង់ ជាច្រើន​ទសវត្សរ៍​មកហើយ​។ ការវិនិយោគ​រួម​នេះ ផ្តល់​ជំហរ​ដ៏​រឹងមាំ​បំផុត​ក្នុង​ការកំណត់​នូវ​តម្រូវការ និង​ការចង់បាន​របស់​អតិថិជន​ដៃគូ ដែលជា​ជាងសំណង់ និង​អ្នក​សាងសង់​ផ្ទះ​គ្រប់រូប​នៅក្នុង​ទីផ្សារ​កម្ពុជា ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​នេះ​។ 



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com