ពីនេះ ពីនោះ
រវាង​ពាក្យ «​ឫស្សី​» , «​ឫសី​» និង «​រសី​» តើ​មាន​អត្ថន័យ និង​ប្រើ​ខុសគ្នា​ដូចម្តេច​? ​
10, Sep 2017 , 7:57 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន​មិន​ធ្លាប់​ប្រើពាក្យ​«​ឫសី​» និង​ពាក្យ​«​រសី​»​នោះទេ ហើយក៏​មិនបាន​ដឹង​ពី​អត្ថន័យ​នៃ​ពាក្យ​«​ឫស្សី​» និង​ពាក្យ​«​ឫសី​»​ប្រើ​ខុសគ្នា​យ៉ាងណា​នោះដែរ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​ភាពខុសគ្នា​នៃ​ការប្រើ​ពាក្យ​ទាំងពីរ​នេះ​យ៉ាង​ដូច្នេះ​ថា​៖



ទី​១
ពាក្យ «​ឫស្សី​» និង​ពាក្យ «​រសី​» គឺអាច​ប្រើ​បាន​ដូចគ្នា​។ ពាក្យ​នេះ​ជា​នាមសព្ទ មានន័យថា តចសារជាតិ​មួយ​ប្រភេទ ដុះ​ទំពាំង​បែកចេញ​ជា​គុម្ព ដើម​មាន​ថ្នាំង​, មាន​ច្រើ​ប្រភេទ​ដូចជា​៖ ឫស្សីស្រុក​, ឫស្សីព្រៃ​, ឫស្សីរលៀក​។ ល​។

ទី​២ ពាក្យ «​ឫសី​» ជា​នាមសព្ទ មានន័យថា អ្នក​ស្វែង​សីលាទិគុណ​, អ្នក​ស្វែង​សីលធម៌ គឺ​អ្នកបួស​, ឥសី​, តាបស​, កវី​អ្នក​តែង​វេទ​, តែង​មន្ត ឬ អ្នកប្រាជ្ញ​។ ល​៕


© រក្សាសិទ្ធិដោយ thmeythmey.com