ជាតិ
តំណាងរាស្ត្រ​គណបក្ស​កាន់អំណាច​បានបោះឆ្នោត​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​ ឯ.ឧ កឹម សុខា
11, Sep 2017 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
 តំណាងរាស្ត្រ​គណបក្សប្រជាជនកម្ពុជា​៦៧រូប​ដែលមានវត្តមាននៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា​នៅព្រឹកថ្ងៃទី​១១​ខែកញ្ញា​នេះ បានបោះឆ្នោតយល់ព្រម​ឲ្យតុលាការ​ចាត់នីតិវិធី​លើ​ ឯ.ឧ កឹម សុខា ប្រធានគណបក្ស​សង្គ្រោះជាតិ​។



មិនមែនជារឿងត្រូវព្យួរអភ័យឯកសិទ្ធិ​ ឬមិន នោះទេ។ អ្នកនាំពាក្យ​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជនកម្ពុជា​ លោក ឈាង វុន ធ្លាប់បានប្រាប់​អ្នកសារព័ត៌មានថា ករណីឯ.ឧ កឹម សុខា ជាបទល្មើសជាក់ស្តែង​ ដែលគេមិនបាច់និយាយដល់រឿង​ព្យូរអភ័យឯកសិទ្ធិ​សភា​នោះឡើយ។

ប្រធាន​គណបក្សសង្គ្រោះជាតិ​ត្រូវបាន​បានតុលាការចោទប្រកាន់ពីបទ​ ក្បត់ជាតិ ក្រោយមានការផ្សព្វផ្សាយឃ្លីបវីដេអូមួយ នៅតាម​បណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញ​ថា ប្រធានគណបក្ស​សង្គ្រោះជាតិរូបនេះ​បាននិយាយអំពី​ការទាក់ទងគ្នា​ជាមួយ​ជនបរទេស​ ដើម្បី​ផ្តួលរំលំរដ្ឋាភិបាល៕



© រក្សាសិទ្ធិដោយ thmeythmey.com