ជាតិ
គ្រូពេទ្យ​ឯកទេស​វះកាត់ LOVE WITHOUT BOUNDARIES ផ្តល់​ការវះកាត់​មាត់ ឆែប​ឥតគិតថ្លៃ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត​
11, Sep 2017 , 9:40 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អង្គការ​ស្នាមញញឹម​ក​ម្ពុ​ជា សហការ​ជាមួយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត រួមជាមួយ​គ្រូពេទ្យ​ឯកទេស​វះកាត់  LOVE WITHOUT BOUNDARIES ផ្តល់​ការវះកាត់​ឆែបមាត់ ឆែប​ក្រអូម និង​ពិការ​មុខមាត់​ផ្សេង ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត​។​



​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧ គ្រូពេទ្យ​ឯកទេស​វះកាត់  LOVE WITHOUT BOUNDARIES នឹង​ផ្តល់​ការវះកាត់​ឆែបមាត់ ឆែប​ក្រអូមមាត់ ធ្មេញ និង​ពិការ​មុខមាត់​ផ្សេងៗ ឥតគិតថ្លៃ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ពិនិត្យ និង​ចុះឈ្មោះ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​

​សម្រាប់​ព័ត៌មាន​ពិនិត្យ និង​ចុះឈ្មោះ​បន្ថែម សាធារណជន​អាច​ទំនាក់ទំនង​ទូរ​សព្ទ​លេខ ០២៣ ២១១ ៤០៥/ ០១២ ៦៥៥ ៧៨៦/ ០៩៦ ៤៤ ៦៦ ៩៩១ និង ០៩៧ ៣០ ២៦១ ៦២៕


© រក្សាសិទ្ធិដោយ thmeythmey.com