ជាតិ
សម្ដេច ហ៊ុន សែន ៖ មិត្តចិនជាខ្នងបង្អែករឹងមាំរបស់កម្ពុជា គ្មានបរទេសណាបំបែកបំបាក់បានឡើយ
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា ទំនាក់ទំនងកម្ពុជា-ចិន នឹងកាន់តែឈានទោកាន់កម្រិតខ្ពស់ជាបន្តបន្ទាប់ តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ សម្ដេច ហ៊ុន សែន ចាត់ទុកមិត្តចិនជាបងប្អូន និងជាខ្នងបង្អែកដ៏ធំសម្រាប់ប្រទេសកម្ពុជា។
តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេច ហ៊ុន សែន បានសរសេរដូច្នេះ៖« មិត្តចិនគឺជាខ្នងបង្អែកដ៏រឹងមាំដែលបន្តជួយកម្ពុជាគ្រប់កាលៈទេសៈដែលគ្មានបរទេសណាមកបំបែកបំបាក់បានឡើយ»។
ក្នុងជំនួបទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក ចាង កាវលី បានជម្រាប សម្តេច ហ៊ុន សែន កាលពីថ្ងៃទី១១ កញ្ញាថា បើកម្ពុជាត្រូវការអ្វីឲ្យមិត្តចិនជួយ គឺសូមប្រាប់មកភ្លាម នូវគម្រោងអាទិភាពនានាដែលត្រូវការជំនួយទាំងនោះ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងត្រឡប់មកដល់កម្ពុជាវិញ នៅម៉ោង២រសៀល ថ្ងៃទី១៣ ខែកញ្ញានេះ បន្ទាប់ពីបញ្ចប់ពិធីតាំងពិព័រណ៍ចិន-អាស៊ានលើកទី១៤ ទីក្រុងណាននីន ខេត្តក្វាងស៊ី ប្រទេសចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com